ដល់​វេន ឡុង ជិន និង​ឈុត សេរី​វ៉ាន់​ថង ប្រជែង​គ្នា​យក​ខ្សែក្រវាត់​

1257
ចែករម្លែក
  • 10
    Shares

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៥៧​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៨​សីហា​នេះហើយ​។​

​តាម​បទបញ្ជា នៃ​ការប្រកួត​ព្រឹត្តិការណ៍​បែបនេះ គឺជា​សង្វៀន​ប្រយុទ្ធ​រវាង​អ្នក​ប្រដាល់​កម្ពុជា​-​ថៃ គឺ​កម្ពុជា​ស្ថិតនៅ​ពូ​ល​មួយ ឯ​ថៃ​ស្ថិតនៅ​ពូ​ល​មួយ​ដែរ​ហើយ​ខ្មែរ ត្រូវ​ប្រកួត​ជាមួយ​ថៃ​សន្សំ​ពិន្ទុ​។ ចុងក្រោយ​ទាំង​ពូ​ល​ថៃ និង​ពូ​ល​ខ្មែរ បើ​នរណា​មាន​ពិន្ទុ​លើសគេ នឹងត្រូវ​ប្រកួត​គ្នា​ដណ្ដើម​ខ្សែក្រវាត់​។​

​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​៤​រូប ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​។ អ្នក​ប្រដាល់​រូបនេះ​៤​ប្រកួត​របស់គេ​ឈ្នះ​បាន​៣​ប្រកួត និង ចាញ់ ១ ប្រកួត​។ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៤​ប្រកួត​របស់គេ​ឈ្នះ​ទាំង ៤​ប្រកួត​។ ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង ៤​ប្រកួត​របស់គេ​ក៏​ឈ្នះ​ទាំង​៤​ប្រកួត​ដែរ​។ ធន មក​រាស មា​គម​ប្រដាល់​ក្រសួងការពារជាតិ ៤​ប្រកួត​របស់គេ​ឈ្នះ​បាន​២ ប្រកួត និង​ចាញ់​២​ប្រកួត​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ​ទាំង ៤​រូប​វិញ​នោះ មាន ផាត សិលា​(Phat Seilla)៤​ប្រកួត​របស់គេ​ចាញ់​៣​ប្រកួត និង​អវត្តមាន​១​ប្រកួត​។ ផាត ធូ (Phat Thou)៤​ប្រកួត​របស់គេ​ចាញ់​៣​ប្រកួត និង​អវត្តមាន ១​ប្រកួត​។ ផា​ច យ៉ាក​ស៊ូ (Phach Yaksou)៤ ប្រកួត​របស់គេ​ចាញ់ ១​ប្រកួត និង​អវត្តមាន​៣ ប្រកួត​។ ធៀប កៅ (Theap Kao)៤​ប្រកួត​របស់គេ​ឈ្នះ​២​ប្រកួត និង​ចាញ់​២​ប្រកួត​។​

​ដោយសារតែ​អ្នក​ប្រដាល់​ថៃ​អវត្តមាន​ច្រើនពេក ទើប​សហព័ន្ធ​មិនអាច​រក​អ្នកខ្លាំង​ថៃ​ណា​មក ដើម្បី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា បាន​ទើប​សហព័ន្ធ និង​លោក​ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​បាន​ឯកភាព​ឲ្យ​ខ្មែរ​ប្រកួត​គ្នា ដើម្បី​ប្រជែង​យក​ខ្សែក្រវាត់​។ នរណា​ជា​អ្នកជា​ម្ចាស់​ខ្សែក្រវាត់​?

​ចំពោះ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​ថៃ និង​កម្ពុជា ដើម្បី​អម​គូ​ផ្ដាច់ព្រ័ត្រ​អ្នក​ប្រដាល់​កម្ពុជា មៀ​ច សុខ​រ៉ា ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឃុន ក្រុង​ថេប (Khun Krongthep) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។​

​សុខ​រ៉ា ជា​អ្នក​ប្រដាល់​មិនសូវមាន​វិន័យ ពោលគឺ​មិនសូវ​ចុ​ល​ក្លិប​ដើម្បី​ហ្វឹកហាត់​ឡើយ ចំពោះ​ឃុន ក្រុង​ថេប វិញ​មួយរយៈ​នេះ​គេ​ឈ្នះ​នៅ​ស្រុក​ខ្មែរ​រហូត​។ ការប្រកួត​ចុងក្រោយ​របស់គេ ទើបតែ​យកឈ្នះ​រឿង សា​រ័ត្ន​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ​។ ការប្រកួត​នេះ​មិនដឹងថា នរណា​សំណាងល្អ​នោះឡើយ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ