ប្តឹង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៥​នាក់​ទៅ​តុលាការ​ទាម​ទារជំងឺចិត្ត​​១០០​លាន​រៀល

846
ចែករម្លែក

​ដោយ : មុន្នីរ័ត្ន/ ​ភ្នំពេញ : មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៥​នាក់ រួមមាន​លោក​យូ ហុកគ្រី , លោក​ប៉ោ ប៊ុន​ស្រ៊ឺ , លោក​ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស , លោក​នុត សុខុម អតីត​អនុប្រធាន​គណបក្ស និង​លោក​យឹម សា​វី អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​លោក​សួង ផល្លី អគ្គលេខាធិការ​ប្រតិបត្តិ​រង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្តឹងទៅ​តុលាការ​ពីបទ​ផ្តួចផ្តើម និង​សមគំនិត​ធ្វើលិខិត​រដ្ឋបាល​ទុច្ចរិត​បញ្ចប់​សមាជិក ភាព​លោក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១០០​លាន​រៀល​។ ពា​ក្យ​បណ្តឹង​បានដាក់​ចូល​តុលាការ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​សួង ផល្លី បាន​បញ្ជាក់ថា ការបញ្ចប់​សមាជិកភាព​លោក​ពី​គណបក្ស ធ្វើឡើង​ផ្ទុយ​ពី​លក្ខន្តិកៈ​ទាំងស្រុង ដោយ​គណបក្ស​មិនទាន់​បង្កើត​ក្រុមប្រឹក្សាវិន័យ​នៅឡើយ ដើម្បី​វិនិច្ឆ័យ​កំហុស ឬ​លើកសំណើ​នេះ​ទេ​។​

​ក្នុងចំណោម​គណៈកម្មាកា​រទាំង​៥ បាន​ប្រព្រឹត្ត​កំហុសឆ្គង​យ៉ាងធ្ងន់ធ្ងរ យក​មនុស្ស​មិនបាន​បម្រើ​ការងារ​ជូន​គណបក្ស​មក​តែងតាំង ធ្វើឲ្យ​ជះឥទ្ធិពល​អាក្រក់ ដែល​អាច​បង្កឲ្យមាន​អំពើពុករលួយ និង​បក្ខពួកនិយម ធ្វើឲ្យ​មនុស្ស​ល្អៗ ឬ​ថ្នាក់ដឹកនាំ​ដែល​បម្រើ​គណបក្ស​ទទួល​ភាពអយុត្តិធម៌​ដោយ​មិនដឹង​ខ្លួន​បាន​ប្រព្រឹត្ត​អ្វី​ខុស​។​

​ទាក់ទង​ករណី​ខាងលើនេះ មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រីជាន់ខ្ពស់​ទាំង​៥​រូប​ខាងលើ​បានទេ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម