រថយន្ត​បា​ឡែ​ន​បុក​រះ​ម៉ូតូ​ដើមឈើ​និង​រថយន្ត​មួយគ្រឿង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​បួស​ធ្ងន់

779
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ​ : បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បោះពួយ​លឿន​ដូច​ហោះ​ដល់​បែក​ជា​បួន​មិន​បង្អង់​លឿន​ជ្រុល​បុក​រះ​ម៉ូតូ ​និង​ដើម​មួយ​ដើម​និង​បន្ត​ទៅបុក​រថយន្ត​ព្រូស​មួយគ្រឿង​ ដែល​ចត​ស្ងៀម​លើ​ចិញ្ចើមផ្លូវ ​បណ្តាល​បុរស​ម្នាក់​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​។ ​ចំណែក​រថយន្ត​បង្ក​ផ្ទប់​ជាប់​ទៅមុខ​លែង​រួច​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃទី​១៤​ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ ខុន​ដូ​SKY31 តាម​បណ្តោយ​ផ្លូវ​២៨៧​កែង​និង​ផ្លូវ​៥២៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ស្រវឹង​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ ព​ណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AU-3928 ​បើកបរ​តាម​បណ្តោយ​ផ្លូវ​២៨៧​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ ។ លុះ​មកដល់​ផ្លូវបែក​ជា​បួន​កែង​និង​ផ្លូវ​៥២៨​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌូ​ក ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FG-5482​ ​ តាម​បណ្តោយ​ផ្លូវ​៥២៨​ទិសដៅ​ពី​លិចទៅ​កើត បុកពេញទំហឹង​បណ្តាល​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ដួល​បោក​និង​ថ្នល់​រងរបួស​ធ្ងន់​ត្រូវបាន​ប្រជាពលរដ្ឋ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ម​ន្ទីរ​ពេទ្យ​ឯ​ជន​មួយកន្លែង​នៅក្បែរ​កន្លែងកើតហេតុ​ភ្លាមៗ​។ ​ចំណែក​រថយន្ត​បង្ក​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ដើមឈើ​មួយ​ដើម​ទៀត ​បាក់​រាប​ដល់​ដី​និង​បន្ត​ទៅបុក រថយន្ត​មួយគ្រឿង​ទៀត​ ម៉ាក​តូ​យូ​តា​ព្រូស​ពណ៍​ទឹកប្រាក់ ពាក់​ស្លា​លេខ​ភ្នំពេញ​2AQ-3251 ដែល​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ​ចំហៀង​ខាងស្តាំ​ពេញ​ទ​ហឹ​ង​ ទៅមុខ​លេង​រួច​។​ ចំណែក​រថយន្ត​និង​ម៉ូតូ​ខូ​ត​ខាត​យ៉ាងដំណំ​។​ចំណែក​ម្ចាស់​រថយន្ត​បង្ក​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​នៅ​និង​កន្លែងកើតហេតុ​ផងដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ ​បាន​ចុះមក​ដល់​និង​បានប្រគល់​ម្ចាស់​រថយន្ត​បង្ក​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​រាជធានី​ភ្នំពេញ​។ ​ចំណែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម