រថយន្ត​ទំនើប​៥៧០​ស្លាក​លេខ​រដ្ឋ​បើក​បុក​ខឿន​ចែកផ្លូវ​ហោះ​ទៅបុក​បង្គោល​ភ្លើង​បាក់​១​ដើម​នៅ​ខណ្ឌឫស្សីកែវ​

864
ចែករម្លែក

​ដោយ :សាវ​រក្ស​/​ភ្នំពេញ : បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោកបើករថយន្ត ស៊េរី​ទំនើប​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​សួន​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បណ្ដាល​រថយន្ត​ហោះ​ទៅបុក បង្គោល​ភ្លើង​បាក់​អស់​១​ដើម​រថយន្ត​រង​ការខូចខាត​ទៅមុខ​លែងរួច​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្ លឺ​ថ្ងៃទី​១៥ ​ខែសីហា​ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំនុច​មុខ​វិទ្យាល័យ​ឫស្សីកែវ ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើក​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស LX៥៧០​ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ 07.2.8989 បើក​ពី​ត្បូង​ទៅ​ជើង​ល្បឿន​ដូច​ហោះ ខ​ណះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ជ្រុល​ទៅបុក សួន​ចែកផ្លូវ​ពេញទំហឹង​ប​ណ្ដោ​ល​ឲ្យ​រថយន្ត​ហោះ​ទៅបុក បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​១​ដើម រថយន្ត​ធ្លា​ក់មក​ម្ខាង​ផ្លូវ​ហើយ ម្ចាស់​រថយន្ត​ព្យាយាម​បើក​ត្រលប់​ក្រោយ​ទាំង​កង់​បែក ទាំង​បួន​បាន​ប្រមាណ​៥០​ម៉ែត្រ​ទៅមុខ​លែងរួច​តែ​សំណាងល្អ​មិនមាន​អ្នករបួស​រថយន្ត​រង​ការខូចខាត​មួយ​ចំហៀង​មុខ​ផ្នែក​ខាងឆ្វេង យ៉ាងដំណំ​។​

​ទោះយ៉ាងណា​តៃកុង​ឡាន​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​បង្ករ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម