អាមេរិក​៖ ការចរចា​ជាមួយ​កូរ៉េខាងជើង កំពុងស្ថិត​ក្នុងទិសដៅ​ត្រឹមត្រូវ​

3026
ចែករម្លែក
  • 8
    Shares

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធឺ ណោអឺត បាននិយាយកាលពីថ្ងៃអង្គារទី១៤សីហាថាកិច្ចចរចាអាមេរិកជាមួយកូរ៉េខាងជើងអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរកំពុងធ្វើឱ្យមានការរីកចម្រើន “ក្នុងទិសដៅត្រឹមត្រូវ” ។

លោកស្រី ហ៊ីធឺ ណោអឺត បាននិយាយថា កិច្ចពិភាក្សានៅពីក្រោយឆាក ជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើឱ្យមានលក្ខណៈជាធម្មតាវិញ បន្ទាប់ពីកិច្ចជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមិថុនា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន និងកិច្ចជំនួបជាបន្តបន្ទាប់រវាងលោក ម៉ៃ ផមផេវ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកនិង ក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង។

លោកស្រី បាននិយាយនៅសន្និសីទកាសែតមួយថា” យើងចាត់ទុកជំនួបចរចា និងការសន្ទនាជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ដែលយើងបានធ្វើនោះគឺកំពុងស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ” ។

សេចក្តីអត្ថាធិប្បាយនេះ បានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃចន្ទថាពួកគេបានយល់ព្រមរៀបចំកិច្ចជំនួបកំពូលមួយនៅទីក្រុងព្យុងយ៉ាងនៅខែកញ្ញា។

លោកស្រី ហ៊ីធឺ ណោអឺត នឹងមិនផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចារ ទីកន្លែងជំនួប និងអ្នកដែលចូលពាក់ព័ន្ធឬបញ្ហាអ្វីខ្លះដែលលើកមកនិយាយក្នុងជំនួបពិភាក្សា នោះទេ ប៉ុន្តែលោកស្រីបានបញ្ជាក់ជាថ្មី នូវទស្សនៈរបស់សហរដ្ឋអាមេរិកថា លោក គីម ជុង អ៊ុន បានប្រាប់ដល់ លោក ដូណាល់ ត្រាំថា លោកមានឆន្ទៈក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរដែលជាគោលដៅចម្បងរបស់សហរដ្ឋអាមេរិកក្នុងការពិភាក្សានោះ។

លោកស្រី បាននិយាយថា ” ការប្រគល់កាលពេលថ្មីៗនេះនូវអដ្ឋិធាតុទាហានអាមេរិកដែលបានស្លាប់ក្នុងកំឡុងសង្គ្រាមកូរ៉េនៅដើមទសវត្សរ៍ឆ្នាំ១៩៥០គឺជាសញ្ញានៃការរីកចម្រើន ហើយនោះគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ”៕ដោយ៖សុខា/SN

លោកស្រី ហ៊ីធឺ ណោអឺត ថា ការប្រគល់ កាលពេលថ្មីៗនេះ អំពីអដ្ឋិធាតុទាហានអាមេរិកដែលស្លាប់ក្នុងកំឡុងសង្គ្រាមកូរ៉េគឺជាសញ្ញានៃការរីកចម្រើន

ទីតាំងផ្សាយពាណិជ្ជកម្ម