គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​ខេត្តបន្ទាយមានជ័យ ប្រឈម​ការដោះស្រាយ​ផលប៉ះពាល់​

1791
ចែករម្លែក
  • 14
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​ខេត្តបន្ទាយមានជ័យ ឬ​ស្តា​ត​ពង្រីក​ពី​ផ្ទៃដី ៧,៥ ហិកតា ទៅ ១៣​ហិកតា ដែលជា​បច្ច័យ​បន្ថែម​មួយ​លើ​បញ្ហា​ប្រឈម ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​។​

​មេការ​ម្នាក់​នៃ​ក្រុមហ៊ុន​សំណង់​តាន់​គឹមអេង​ខន់​ស្ត្រា​ក់សិន នៅ​ក្រុង​សិរីសោភ័ណ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៤​ខែសីហា​ថា តាម​អាជ្ញាធរខេត្ត​ប្រាប់​មក គឺ​ផ្ទៃដី​គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​ខេត្តបន្ទាយមានជ័យ​នេះ អាច​កើន​ទំហំ​ពី ៧,៥​ហិកតា​ទៅដល់​១៣​ហិកតា​។ ហេតុនេះ បានជា​គ្រឿងចក្រ​នៃ​ក្រុមការងារ​ត្រូវ​ត្រួស​ត្រាយផ្លូវ ដាំ​បង្គោល​កំណត់​ព្រំ​បណ្តោះអាសន្ន​ជាថ្មី ក្នុង​២-៣​ថ្ងៃ​មកនេះ ត្រូវ​ពង្រីក​បន្ថែម​។​

​យោង​ស្មារតី​អង្គប្រជុំ​មួយ​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កន្លង​មក ឲ្យ​ដឹងថា គម្រោង​កសាង​ស្តា​ត​ខេត្តបន្ទាយមានជ័យ មាន​ទំហំ​ពី​៥​ទៅ​៧,៥​ហ​.​ត ហើយ​ស្ថិតនៅ​ម្តុំ​កូនភ្នំ​ដូងព្រះ​ភូមិ​-​សង្កាត់​អូរ​អំបិល និង​កូនភ្នំ​ខ្លា​កូន​ចាស់ ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ភូមិសាស្ត្រ​ពាក់កណ្តាល​ខាងជើង ក្រុង​សិរីសោភ័ណ​។​

​គម្រោង​នេះ អាច​ត្រូវការ​ថវិកា​ជំហាន​ដំបូង​ប្រមាណ​៥​លាន​រៀល​។ ក្នុងនោះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានស្នើ​សុំ​ជំនួយ​មហាមិត្ត​ខេត្ត​យូ​ណាន ប្រទេស​ចិន ជា​ខេត្ត​សម្ព័ន្ធភាព មិត្តភាព ប៉ុន្តែ​ពុំទាន់​មានការ​ឆ្លើយតប​។​

​ទោះយ៉ាងណា នៅពេល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ខេត្ត​ពុំទាន់​មានលទ្ធភាព​ថវិកា​នេះ រដ្ឋបាលខេត្ត​បានប្រគល់​សិទ្ធិ​ម៉ៅការ​ត្រួសត្រាយ​ទីតាំង​ស្តា​ត​នេះ ឲ្យ​ទៅ​ក្រុមហ៊ុន​តាន់​គឹមអេង ជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ ពិសេស​លើ​គម្រោង​អភិវឌ្ឍន៍​ដី​រដ្ឋ​មួយចំនួនទៀត​ក្នុង​ខេត្ត​។​

​លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថ្ងៃទី​១៤​ខែសីហា​ថា ការពង្រីក​ទំហំ​ដី​ក​ម្រោ​ង​កសាង​ស្តា​ត​នេះ លោក​ក្តាប់​មិនបាន​ទេ​។ ប៉ុន្តែ លោក​បាន​កាលពី​ទំហំ​ចាស់ និង​បាន​ចាត់​ក្រុមការងារ​ចេញ​សិក្សា​ផលប៉ះពាល់​មាន​ដីចម្ការ ដី​លំនៅឋាន​ឬ​សំណង់​នានា ដី​កប់​សព ម៉ុង ចេតិយ ឈើឆ្កាង​ជាដើម បាន​មួយ​ជំហាន​ហើយ​។ ចំពោះ​ការពង្រីក​ទំហំ​នេះ វា​អាចធ្វើអោយ​ការដោះស្រាយ​ផលប៉ះពាល់​រីកធំឡើង​ដែរ​។​

​សូម​រំលឹកថា ខេត្តបន្ទាយមានជ័យ​មាន​មហិច្ឆតា​សាងសង់​ស្តា​ត​នេះ ដើម្បី​ត្រង់​កម្មវិធី​ខ្លះ​នៃ​គម្រោង​សី​ហ្គេម​(SEAGAME) នៅ​ឆ្នាំ​២០២៣ ខាងមុខ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម