លោក ម៉ែន វិបុល កែសម្រួល​នូវ​សេចក្ដីសម្រេច​មួយចំនួន​របស់​រដ្ឋបាលខេត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព ទំហំ​ការងារ និង​តម្រូវការ​ជាក់ស្ដែង​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ត

734
ចែករម្លែក

ដោយ : វ៉ៃកូ/ ​ស្វាយរៀង : ឆ្លើយតប​ទៅនឹង​ស្ថានភាព ទំហំ​ការងារ និង​តម្រូវការ​ជាក់ស្ដែង​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ពុធ ០៤​កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សាលាខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ការកែសម្រួល​នូវ​សេចក្ដីសម្រេច​មួយចំនួន​របស់​រដ្ឋបាលខេត្ត​។

​តាម ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឲ្យដឹងថា ដោយមាន​ការប្រែប្រួល​នឹង ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព ទំហំ​ការងារ និង​តម្រូវការ​ជាក់ស្ដែង​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ត បាន​ពិភាក្សា​និង​សម្រេច​ចំពោះ​ការកំណត់​ឈ្មោះ​អគារ និង​សាលប្រជុំ​ក្នុង​បរិវេណ​សាលាខេត្ត ក្នុងនោះ​មាន​ចំនួន ០៧​អគារ រួមមាន អគារ ក​-​ខ​-​គ​-​ឃ​-​ង​-​ច និង​អគារ ឆ និង​មាន​សាលប្រជុំ​ចំនួន ៥ រួមមាន សាលប្រជុំ​រំដួល សាលប្រជុំ​ព្រៃ​បាសាក់ សាលប្រជុំ​ន​ន្ទី សាលប្រជុំ​នាគព័ន្ធ និង​សាលប្រជុំ​ស្វាយរៀង ។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀតថា ការកែសម្រួល​ការងារ​នា​ពេលនេះ​គឺ ក្នុង​គោលបំណង​ដើម្បី​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ការងារ​គ្រប់គ្រង​រដ្ឋបាល និង​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព ឆាប់រហ័ស និង​ទាន់ពេលវេលា ក៏ដូចជា​បង្ខិត​សេវា​កាន់តែ​កៀក​ប្រជាពលរដ្ឋ គណៈ​អភិបាលខេត្ត ក៏បាន​ពិនិត្យ​ពិភាក្សា​ជាបឋម​លើ​គម្រោង​កិច្ចការ​កែសម្រួល និង​កំណត់​ព្រំប្រទល់​រដ្ឋបាល​នៅក្នុង​ខេត្ត​ផងដែរ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម