​ប្រមុខ​រាជរដ្ឋាភិបាល​មានបំណង​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល

782
ចែករម្លែក

ភ្នំពេញ​៖ នៅ​ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ សីហា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​ប​ច្ច​ប្បន្ន​ហើយក៏​ជា​ប្រមុខ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ បានប្រកាស​ឲ្យ​ដឹងថា​៖​រាជរដ្ឋាភិបាល​ថ្មី​គ្រោង​នឹង​បង្កើត វេទិកា​ពិគ្រោះ​យោបល់​មួយ​រា​វង​រាជរដ្ឋាភិបាលនិង គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នាពេល​កន្លងមក នេះ ។​

សម្ដេច ហ៊ុន សែន នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខរាជ ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ សីហានេះ​។

​ ​សម្តេច​តេ​ជោ​នាយក​មន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ធ្លាប់​និយាយ​ពីមុន​ថាស​ម្តេច​ចង់​ប្រមូល​កម្លាំង​មនុស្ស កម្លាំង​បញ្ញា និង កម្លាំង ទ្រព្យសម្បត្តិ​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ។ ខ្ញុំ​ចង់​ប្រើ​អា​ណិ​ត្ត​ទី ៦ នេះ​ជា​អាណត្តិ​ដែល​ប្រមូល​នូវ​ធនធាន​ខួរក្បាល ព្រោះ​នៅពេល​យុទ្ធនាការ​នៃ ការឃោសនាបោះឆ្នោត​គឺ​យើង​បានឃើញ ..​គោលនយោបាយ​របស់​គ​ណ​បក្ស​ផ្សេងៗ យើង​ក៏​ប្រុង​ស្តាប់​និង​ធ្វើការ​ត្រិះរិះ​ពិចារណា​ទៅដោយ​គោល នយោបាយ​របស់​គណបក្ស​ដទៃ អញ្ចឹងទេ​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​មួយ​ដែល​ខ្ញុំ​សូម​ជូន​សារ​ទៅមុន​ហើយ​ខ្ញុំ​នឹងធ្វើ​លិខិតអញ្ជើញ​ដោយមាន​ការគោរព ចំពោះ​គណបក្សនយោបាយ​ទាំង ២០ រាប់ទាំង​គណបក្ស​ប្រជាជន​» ។​

​បើតាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្តេច​និង​ធ្វើ​លិខិតអញ្ជើញ​ទៅកាន់​គណបក្ស​ទាំង ២០ ដើម្បី​ពិនិត្យ​លទ្ធភាព​ធ្វើការ​ជួបគ្នា​នៅមុន ពេល​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី ដោយ​អញ្ជើ ញ​មួយ​គណបក្ស ២ ទៅ​៣ នាក់ មកជួប​ប្រជុំ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ហើយ​ការជួប នេះ​ទៀតសោត​គឺ​ជួប​ក្នុងនាម​សម្តេច​ជា​នាយករដ្ឋមន្ត្រី ។ការជួប​នេះ​ក្នុង​គោល បំណង​រៀបចំ​ឲ្យ​មាន​វេទិកា​ពិគ្រោះ​យោបល់​រវាង​រវាង​រដ្ឋា​ភិ​បាល និង គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែលមាន​បំណង​ចង់​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ហើយ​មិនអាច​ធ្វើទៅបាន ដូចនេះ​វេទិកា​នេះ​និង​ជួយ​ឲ្យ​គណ បក្ស​ទាំងអស់​អាច​បង្ហាញ​ធាតុ​ចូលរបស់ខ្លួន​មកជា​មួយ​រាជរដ្ឋាភិបាល​ថ្មីដើម្បី​ជួយ​ដល់​ប្រជាជន ។ សម្តេច​បាន​ប្ត​ថា​ការចូលរួម​នេះ​ក៏​នឹង​ផ្តល់ផលប្រយោជន៍​ ដល់​គណបក្ស​ទាំងអស់នោះ​ផងដែរ ៕ BR


​ ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម