គ្រោង​សង់​បង្គន់​អនាម័យ​សាធារណៈ​ទំនើប​មួយកន្លែង​,​នៅ​តំបន់​ជ្រោយចង្វារ​ខាងកើត​សម្រាប់​សា​ធារ​ណះ​ជន​ទូទៅ​

1151
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់ បង្គន់​អនាម័យ​ទំនើប​មួយកន្លែង​ទៀត​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​មក​លំហែ​កំសាន្ត នៅ​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី និង​តំបន់​សួនច្បារ​ច្រាំងទន្លេ​ជ្រោយចង្វា សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វា​។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖ បង្គន់​អនាម័យ​សាធារណៈ​ថ្មី​មួយកន្លែង​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​រៀបចំ​សាងសង់ មាន​បន្ទប់ទឹក​បុរស​ចំនួន ១០​បន្ទប់ បន្ទប់ទឹក​ស្ត្រី​ចំនួន ១០​បន្ទប់ បន្ទប់​ជនពិការ​ចំនួន ១​បន្ទប់ និង​កន្ថោរ​នោម​បុរស​ចំនួន ១៤​កំ​ប្លេ​រ និង​បំពាក់​ដោយ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទំនើប​។​
​កន្លងមក​នៅ​រាជធានី​ភ្នំពេញ​មាន​បង្គន់​សាធារណៈ​ទំនើប​និង​មិនសូវ​ទំនើប​នេះ​ជាច្រើន​កន្លែង​មកហើយ​សម្រាប់​បម្រើ​សាធារណៈជន​ប្រើប្រាស់​ដោយ​ឥត​បង់ប្រាក់​និង​ខ្លះ​បង់ប្រាក់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម