ករណី​ឃាតកម្ម​លើ​នគរបាល​សង្កាត់​គោកចក​លា​លពី​យប់មិញ ស​ត្ថ​កិច្ច​ចាប់បាន​ជនដៃដល់​ហើយ​

1017
ចែករម្លែក

ដោយ : បាយ័ន/ ​សៀមរាប : ករណី​ឃាតកម្ម កាលពី​ចន្លោះ​វេលា​ម៉ោង​៣-​ទៅ​ម៉ោង​៤:០០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១១ ភូមិ​ឆ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប លើ​ជនរងគ្រោះ​ឈ្មោះ ហ៊ឹម វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប គិត​ត្រឹម​ម៉ោង​១៣:០០​នាទី​ថ្ងៃ​ដ​ដែរ​នេះ ។

ដោយមាន​បទបញ្ជា​រយ៉ា​ង​ម៉ឺងម៉ាត់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី នួន ស​ក្តិចំរើន​រិ​ទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម