សម្តេចតេជោហ៊ុនសែន៖ប៉ូលីសអន្តរជាតិកំពុងតែកំណត់មុខសញ្ញាលួចចូលហ្វេសបុកសម្តេចកាលពីសប្តាហ៍មុន

1027
ចែករម្លែក

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកការចូលលួចក្នុងហ្វេស បុកសម្តេចកាលពីសប្តាហ៌មុនថា នេះជាអំពើអាក្រក់ជួរជាតិ ដែលសម្តេចសង្ឃឹមឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះនឹងបានត្រូវផ្ដន្ទាទោសដោយពិភពលោក។ ជាមួយនេះសម្តេចក៏បានបង្ហើប ឲ្យដឹងផងដែរថាករណីនេះប៉ូលីសកម្ពុជាកំពុងធ្វើការងារជាមួយប៉ូលីអន្តរជាតិ ដោយមានទាំងតំរុយខ្លះហើយ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជា១,៥ ម៉ឺននាក់នៅសង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៥ ខែ សីហានេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថារឿងក្នុងអាទិត្យកន្លងទៅ គឺជារឿងដែលហ្វេសបុករបស់ហ៊ុនសែនត្រូវគេលួចចូល ។ ដោយសម្តេចបានលើកឡើងថាធ្វើអ្វីមិនកើតមកលួចហ្វេសបុករបស់ ហ៊ុន សែន នេះពិតជាអាក្រក់ជួរជាតិដែលខ្ញុំសង្ឃឹមថាឧក្រិដ្ឋកម្មបច្ចេកវិទ្យា នេះនឹងបានត្រូវផ្ដន្ទាទោសដោយពិភពលោក ។ មុននេះចូលលួចផេកហ្វេសប៊ុករបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហើយអាទិត្យមុននេះ បានចូលទៅលួចនៅក្នុងហ្វេសប៊ុករបស់ខ្ញុំហើយបានលុបចោលនូវទិន្នន័យជាច្រើនរបស់ខ្ញុំ។សម្តេចបន្តថាសម្តេចមិននិយាយឲ្យស៊ីជម្រៅទេដោយ ទុកលទ្ធភាពឲ្យសមត្តកិច្ចគេធ្វើការព្រោះយើងក៏ត្រូវមានទំនាក់ទំនងជាមួយប៉ូលិសអន្តរជាតិដើម្បីធ្វើកិច្ចការងារនេះផងដែរ ។ សម្តេចបន្ថែមថាអ្នក មិនត្រូវភ្លេច “ឃើញទឹកស្ងប់ថានៅក្នុងទឹកគ្មានត្រីអោយសោះ”។

សម្តេចតេជោបន្តថា៖ “គេធ្វើអ្វីមិនកើតគេចេញមកប្រកាសថាយើងបង្កើតបញ្ហាខ្លួនឯង ចោរម្សៀតណាស់ ផេកហ្វេសបុកនាយករដ្ឋមន្ត្តី្រ អ្នកណាទៅបង្កើតរឿងផ្តេសផ្តាស់នោះ ។ វាងាយយល់ណាស់ទីមួយគេចង់ធ្វើឲ្យក្រឡាប់ចា ក់នៃការប្រកាសលទ្ធផល តាមរយៈពូជាអ្នកផុសថា គណបក្សប្រជាជនកម្ពុជានិងចែករំលែកអាសន:ទៅគណបក្សហ៊ុនស៊ីនប៉ិច ២ និងទៅឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។

សម្ដេចបានបន្តថារឿងfacebookនេះគេបានចោទថាមកពីហ៊ុនសែនខ្សោយបច្ចេកវិទ្យា។ សម្ដេចបានស្នើអោយ អាអ្នកថានោះទៅសួរ អាមេរិកទៅ ហេតុអ្វីបានជា វិគឃ្លី លួចយកព័ត៌មានរាប់លានពីអាមេរិកបាន ត្រូវសួរ ស្នូរ ដិន លួចយកព័ត៌មានមិនដឹងប៉ុន្មាន ឥឡូវ ស្នូរដិន មកនៅ ហុងកុងហើយបានទៅរស់នៅរុស្ស៊ីបាត់ ៕ BR

ទីតាំងផ្សាយពាណិជ្ជកម្ម