ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​បាន ផ្លោះ​របង​ចូល​ដីឡូត៍​ប៉ង​លួច​ដែក ត្រូវ​សន្តិសុខ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

865
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ បាន​ផ្លោះ​របង​ចូល​ដីឡូត៍​មួយកន្លែង​ប៉ង​លួច​ដែក​បង្គោល​អង្គ​តែ​ន​ទូរ​ស័​ទ្ទ​តែ​ត្រូវ​សន្តិសុខ​យាម​នៅ​ទីនោះ​ឃើញ​ទាន់ ក៏​ចាប់បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​ម្នាក់ទៀត​គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ដីឡូត៍​មួយកន្លែង​ផ្លូវ​បេតុង​ភូមិ​ស្ពាន​ខ្ពស់​ក្រុមទី​១៣ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​ជនសង្ស័យ​ខាងលើ​ឈ្មោះ សាន្ត ប៊ុន​ណា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ក្រោយ​គោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។ ចំណេ​ក​បក្ខពួក​ម្នាក់ទៀត​រត់​គេចខ្លួនបាត់​។​

​បើតាម​សន្តិសុខ​យាម​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កន្លងមក ធ្លាប់មាន​គេ​លួច​ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ងាប់​អស់​ច្រើន​ក្បាល​មកហើយ បន្ទាប់មក​ក៏​ធ្លាប់​បាត់​ដែក​អង្គ​តែ​ន​ជា​ច្រើនដង​ផងដែរ តែ​ដែល​ចាប់​បានទេ​។​

​ពួកគាត់​បាន​បន្តថា ហើយ​ពួកគាត់​បានដាក់​កម្លាំង​ខ្លាំមើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ឡើង​ផ្លោះ​រប​ចូល​ប៉ុនប៉ង​លួច​ដែក​បង្គោល​អង្គ​តែ​ន​ទូរ​ស័​ទ្ទ តែ​ពួកគាត់​ឃើញ​ទាន់​ស្រែក​ឆោឡោរ​ព័ទ្ធ​ចាប់បាន​ម្នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​នឹង​ម្នាក់​រត់គេចខ្លួន​បាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម