រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដឹកនាំ​កិច្ចប្រជុំ នៃ​ក្រុមការងារ​ឃ្លាំមើល​ស្ថានភាព​និង​ស​ន្ទ​ស្សន៍​ថ្លៃ​មុខទំនិញ​

1159
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​នៃ​ក្រុមការងារ​ឃ្លាំមើល​ស្ថានភាព និង​ស​ន្ទ​ស្សន៍​ថ្លៃ​មុខទំនិញ​ចាំបាច់ ដែល​បម្រើ​ឲ្យ​ជីវភាព​ប្រចាំថ្ងៃ​។​

​ក្រុមការងារ​នេះ​បាន​បង្កើតឡើង​ក្រោម​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម ហើយ​មាន​ភារកិច្ច​ដូចជា​៖

– សិក្សា និង​ចងក្រង​ឯកសារ​ទាក់ទង​នឹង​ស្ថានភាព​ផលិតកម្ម ថ្លៃដើម សមត្ថភាព​ផ្គត់ផ្គង់​ការប្រើប្រាស់ និង​ស​ន្ទ​ស្សន៍​ថ្លៃ នៃ​មុខទំនិញ​អាទិភាព​ដូចជា ស្រូវ​-​អង្ករ ត្រី សាច់មាន់ សាច់ជ្រូក ប្រេងសាំង​ធម្មតា និង​ម៉ា​ស៊ូ​ត និង​ដំឡូង​មី​។​

– តាមដាន ពិនិត្យ ឃ្លាំមើល ស្ថានភាព​ប្រែប្រួល​នៃ​ផលិតកម្ម ស្ថានភាព​ទំនិញ​ចរាចរ​លើ​ទីផ្សារ និង​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់ ដើម្បី​ទ្រទ្រង់​ផលិតកម្ម និង​ថ្លៃទំនិញ​លើ​ទីផ្សារ​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ក្រុមការងារ​ឲ្យ​រៀបចំ​តារាង​តាមដាន និង​ឃ្លាំមើល​ស្ថានភាព និង​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ ឲ្យ​បានជា​ប្រចាំ ដើម្បី​សិក្សា​ពី​បញ្ហា​ផលិតកម្ម និង​ថ្លៃ ឬ​បញ្ហា​នានា​ផ្សេងទៀត សំដៅ​ទៅដល់​ការរៀបចំ​កិច្ច​អន្តរាគមន៍​ជា​លក្ខណៈ​ប្រព័ន្ធ​សម្រាប់​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​៕​អត្ថបទ​៖​ក្រសួង​

ទីតាំងផ្សាយពាណិជ្ជកម្ម