ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់​

966
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: រថយន្ត​ដឹកឈើ​ចំនួន​ម្រិញ​៦​ដុំ មួយគ្រឿង ដែល​គេ​ដឹងថា មាន​ម្ចាស់​ឈ្មោះ​តុ​ប​ឌី​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ម្នាក់​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ពាន​ភូមិ​បូរី​កម្មករ​សង្កាត់​ច្បារមន ក្រុង​ច្បារមន នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​២​និង​លេខ​៣​។​

​មន្ត្រី​ខណ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​រថយន្ត​មួយគ្រឿង​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ទ្រង់​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ 3B 4905 ដឹកឈើ​ប្រភេទ​ម្រិញ​៦​ដុំ​មានមុខ​ចាប់ពី​៨​តឹក​ប្រវែង​៤​ម៉ែត្រ​ឡើងទៅ​៦​ម៉ែត្រ ដឹក​ចេញពី​ដែន​ជម្រក​ភ្នំ​ឱ​រ៉ា​ល់ ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ដឹក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​គោលបំណង​យកទៅលក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។ មន្ត្រី​ដដែល​បាន​បន្តថា ពេលដែល​រថយន្ត​មេ​ឈ្មួញ​ឈ្មោះ​តុ​ប ឌី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មកដល់​ចំណុច​ខាងលើ ត្រូវបាន​មន្ត្រី​ខណ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ព័ទ្ធ​ស្ទាក់​ចាប់បាន​នៅ​ចំណុច​លើ​ស្ពានថ្ម​ភូមិ​បូរី​កម្មករ​សង្កាត់​ច្បារមន ក្នុង​ក្រុង​ច្បារមន​បាន​តែម្តងទៅ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ខាងលើនេះ បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពី​បង្ក្រាបបាន រថយន្ត​ដឹកឈើ​ខាងលើ​ត្រូវបាន​អូស​យកមក​ខណ្ឌ​រដ្ឋបាល​ព្រៃ​កំពង់ស្ពឺ ដើម្បី​ធ្វើការ​វាស់វែង និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត និង​ស្វែងរក​ចាប់ខ្លួន​មេ​ឈ្មួញ​ដុះ​ស្លែ​រូបនេះ ផ្តន្ទាទោស​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម