កម្សត់កម្រ​, កម្រៃ​, កម្ម​, កម្មវិធី​, កម្មសិទ្ធិ​, កាម​, កាយ​, អវសាន​, អល់អែក​, ឯ​, ឯក​, ឯកអង្គ​, ឯកឯង​, អេះអុះ​

2870
ចែករម្លែក

កម្សត់កម្រ ( គុ​. ) ដែល​ក្រខ្សត់​អត់ឃ្លាន​រង​ទុក្ខ​, រួមសុខទុក្ខ​ជាមួយគ្នា​ដោយនៅ​ស្រុក​ខ្លួន ឬ​ទៅ​នៅ​ស្រុក​ដទៃ ទោះ​នៅ​យូរ​ក្ដី ឆាប់​ក្ដី ឆ្ងាយ​ក្ដី ជិត​ក្ដី : មនុស្ស​កម្សត់កម្រ​នឹង​គ្នា​, មិត្រ​កម្សត់កម្រ​, ប្រពន្ធ​កំសត់កម្រ ។

​កម្រៃ ( ន​. ) អ្វីៗ ដែល​ចំណេញ​, ដែល​បានមក​លើស​ដើម : ធ្វើការ​មាន​កម្រៃ​, ជួញ​មាន​កម្រៃ ។

កម្ម កាំ បា​.; សំ​. ( ន​. ) (​ក​ម៌​នំ​) អំពើ​; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅថា កម្ម (​កម្ម​ជា​កុសល​, កម្ម​ជា​អកុសល​) : ទទួល​កម្ម​, រងកម្ម តាម​កម្ម​ចុះ គឺ​ទទួល​, រង តាម​អំពើ ដែល​ខ្លួន​បានធ្វើ បាន​សន្សំ​មកហើយ ។ កម្មករ (​កាំ​-​មៈ​-​ក​) ន​. (​បា​.) អ្នកធ្វើ​ការបម្រើ ដោយ​ឈ្នួល (​អ្នកស៊ីឈ្នួល​) : ពួកកម្មករ​កំពុងធ្វើកា​រ​ខ្ញៀវ ។​

​កម្មវិធី ន​. (​បា​. –​វិធី​) របៀប ឬ​បែបផែន​នៃ​កិច្ច​ការដែល​ត្រូវធ្វើ : កម្មវិធី​បុណ្យ ។ កម្មវិបាក ន​. (​បា​.) ផលរប​ស់កម្ម : ទទួល​កម្មវិបាក ។ កម្មស្សទ្ធា (​កាំ​-​មុ័​ស​-​សាត់​-​ធា​) ន​. (​បា​.) ជំនឿ ចំពោះ​កម្ម​, សេចក្ដី​ជឿ​នូវ​អំពើ​ដែល​ត្រូវធ្វើ ។

​កម្មសិទ្ធិ (​កាំ​-​ម៉ៈ​-​សិត​) ន​. (​បា​.) វត្ថុ​ដែល​សម្រេច​តាម​អំណាចច្បាប់​ថា ជា​របស់ខ្លួន​ដាច់ស្រេច ហើយ​, មុខការ​ងារ ឬ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​សម្រេចបាន​មកលើ​ខ្លួន : ដី​នេះ​ជា​កម្មសិទ្ធិ​របស់ខ្ញុំ ។​

​កាម បា​. ( ន​. ) សេចក្ដីប្រាថ្នា​, ចំណង់​; ទ្រព្យសម្បត្តិ​និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា ។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បានជា​អនេក​; បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. កា​ម៉ៈ ដូចជា កាមគុណ​, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរ​ចំរើន​នៃ​សេចក្ដីប្រាថ្នា​នូវ​អារម្មណ៍​ទាំង ៥ គឺ រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស ។ កាមច្ឆន្ទៈ (​កាម​-​ម៉ាច់​-​ឆាន់​-​ទៈ​) សេចក្ដី​ពេញចិត្ត​ក្នុង​កាម ។ កាមតណ្ហា ចំណង់​ចំពោះ​កាម​, សេចក្ដីប្រាថ្នា​មិនចេះចប់​ក្នុង​កាម ។ កាមទុក្ខ​សេចក្ដី​លំបាក ក្នុង​កាម​, ទុក្ខ​ដែល​កើត​ឡី​ង​ព្រោះ​កាម ។

កាយ បា​. ( ន​. ) រូប​ដែលជា​ទីប្រជុំ​អាការ ៣២ មាន សក់​, រោម​, ក្រចក​ជាដើម រួមទាំង​អស់​ហៅថា កាយ ។ កាយគន្ថៈ (​កា​យ៉ៈ​-​គ័ន​-​ថៈ​) ឈ្មោះ​កិលេស​មួយ​ពួក​ដែល រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយគន្ថៈ ជាដើម ។ កាយគតាសតិ ស្មារតី​ដែល​តាំងនៅ​ក្នុង​កាយ​, សេចក្ដី​ពិចារណា​ក្នុង​រូប​កាយ ។ កាយវិការ ការ​កម្រើក​នៃ​កាយ​, ចលនា​នៃ​កាយ ។ កាយវិញ្ញាណ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍ តាម​ទ្វារ​កាយ​គឺ​កាយ​ធាតុ និង​ផោដ្ឋព្វ​ធាតុ​ដែល មានការ​ប៉ះទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្ដី​ដឹង​ឡើង ។

​អវសាន អៈ​វៈ​– សំ​.; បា​. ( ន​. ) (​ឱ​សាន​) ទីបំផុត​; ទី​ចប់​; ចុង​បំផុត​, ចុងក្រោយ​; ព្រំដែន​; ខេត្ត : ក្នុង​អវសាន​នៃ​កថា​នេះ ខ្ញុំ​សូម​ជូនពរ​ដល់​អស់លោក​-​អ្នក​… ។ បើ​រៀង​ភ្ជាប់ ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អៈ​វៈសា​ន៉ៈ​, ដូចជា អវសានកថា ពាក្យ​ជាទីបំផុត​; ពាក្យ​បញ្ចប់ ។ អវសានកាល កាល​ជាទីបំផុត​; មរណកាល ។ អវសានកិច្ច ឬ​–​ក្រឹ​ក្យ កិច្ច​ជា​ខាងចុង​បំផុត​; កិច្ច​ដែល​ធ្វើ​រួចហើយ​ដល់ពេល​អស់​ជីវិត ។ អវសានគាថា គាថា​បញ្ចប់ សេចក្ដី​; គាថា​ជា​ខាង ចុង​បំផុត​នៃ​គម្ពីរ ។ អវសានបទ បទ​ជា​ខាងចុង​បំផុត ។

​អល់អែក ( កិ​. ឬ កិ​. វិ​. ) ស្ទាក់ស្ទើរ : ខ្ញុំ​ចេះតែ​អល់អែកៗ​នឹកៗ​ទៅ​ដូចជា មិន​ចង់​ហ៊ាន ទទួល​… ។ គុ​. រារែក​, ស្ទើរ​ទៅ​ស្ទើរ​នៅ : ចិត្ត​អល់អែក​, ដំណើរ​អល់អែក ។ (​ព​. កា​.) បើ​ពេលទំនេរ​កុំ​អល់អែក ថ្ងៃនេះ​ជា​ស្អែក​ឲ្យ​ខកខាន ស្អែក​ជា​ខានស្អែក​រែង​ពុំបាន ខានៗ​ច្រើនដង ឃែត​ទទេ ។ គេ​អាទិ៍​យើង​អាទិ៍​កុំ​ទ្រមក់ ដូច​ជន​ដេកលក់​ព្រោះ​ធ្វេសទ្វេ គេ​ម៉េច​យើង​ម៉េច ត្រូវ​មើល​គេ គេ​ដើរ​យើង​ដើរ​រត់​យើង​រត់ ។ ធ្វើការ​រកស៊ី​កុំ​ចំអៀក ជ្រ​លៀក​ឲ្យ​ស្មារតី​រលត់ មនុស្ស​ខ្ជិល​កុំ​សេព​សមព្រមត់ ត្រូវ​ពត់​គំនិត​ជា​និរន្តរ៍ ។

អែ ( និ​. ) ខាង​; ចំណែក​ខាង​; នា​, ឰដ៏​; ត្រង់ : ឯកើត​, ឯលិច (​ឯឡិច​), ឯជើង​, ឯត្បូង ខាងកើត​, ខាងលិច (​ខាង​ឡិច​), ខាងជើង​, ខាងត្បូង (​កុំ​និយាយថា កើត​, លិច​, ជើង​, ត្បូង ត្រូវ​ប្រើ ឯ ឬ ខាង ផ្សំ​ជា​ដរាប​) ។ ឯក្រោម ខាងក្រោម ។ ឯលើ ខាងលើ ។ ឯក្រោយ ខាងក្រោយ ។ ឯមុខ ខាងមុខ ។ ឯខ្ញុំ ចំណែក​ខាង​ខ្ញុំ​, ខាង​ខ្ញុំ ។ ឯណា ? ត្រង់ណា ? : នៅឯណា ? ។ ឯណេះ ឬ ឯនេះ ខាង​ណេះ​ឬ​ខាង​នេះ ។ ឯណោះ ឬ ឯនោះ ខាង​ណោះ ឬ​ខាង​នោះ ។ ឯភ្នែក ឬ​ឯមុខ ខាងមុខ​, ឯ​អនាគត ។ ឯអាកាស នាអាកាស ឬ​ឰដ៏​អាកាស ។​ល​។

​ឯក អែក សំ​. បា​. ( សំខ្យា ) (​មួយ​; ម្នាក់ ។ គុ​. ដែលមាន​តែមួយ​ឬ​តែ​ម្នាក់​, ឥតមាន​ពីរ​, ឥតពីរ​; ទីមួយ​, លេខ​មួយ​; ឧត្ដម​, ខ្ពស់​, ខ្ពង់ខ្ពស់​; ប្រសើរ​, ប្រសើរ​ផុត​; លើសលែង​, លើសលន់​, កន្លង​; ចម្បង​; សំខាន់​; ដែល​ដាច់​គេ​, បណ្តាច់​; ផុត​, បំផុត​; ស្រស់​, ឆើត​; ឆ្នើម​; ថ្លៃថ្លា​; ឥតមាន​ប្រៀប​; ដែល​តែម្តង​; ដែល​ព្រម​គ្នា : ឯកអគ្គ ឬ –​អគ្រ (–​អាក់​) ប្រសើរ​ឯក ។​

ឯកអង្គ អង្គ​ប្រសើរ​ផុត​; អ្នក​ដែលមាន​ខ្លួន​ប្រសើរ​ផុត (​ព​. កា​.) : ក្សត្រិយ៍​ក្សាន្ត​ឯកអង្គ ស្តេចយាង​តម្រង់ ទៅកាន់​ប្រាសាទ រាជនិវេសន៍ ប្រសើរ​ស្អាងស្អាត ដល់​ហើយ​ព្រះបាទ ទ្រង់​ស្តេច​ចូលក្នុង ។ ពាក្យ​បណ្តៅ​បុរាណ​ថា : ឯកអង្គ​ទ្រង់​នាម​ឯក​ខ្ពស់​អនេក ទាប​ជាង​ស្មៅ តើ​គឺ​អ្វី ? –​ភ្នំ​– ត្រូវ​ហើយ ។ ឯកឧក ឬ​–​ឧគ្គ (–​អុក​) ឲ​ក​ញ៉ា​ទីមួយ​ឬ​ខ្ពង់ខ្ពស់​កន្លង ។ ឯកឧត្ដម ឧត្ដម​លើសលែង ។​

​ឯកឯង តែឯង​, តែម្នាក់ឯង : មនុស្ស​ឯកឯង​; នៅ​ឯកឯង ។ ចំណេះ​ឯក ចំណេះ​ខ្ពស់ ។ ជា​ឯក ជាទី​មួយ : ទុកជា​ឯក​ទុក​ថា​ជាទី​មួយ​ឬ​ជា​លេខ​មួយ ។ តួឯក តួ​ឆើត​, តួ​ស្រស់ : ល្ខោន​តួឯក ។ ប្រសើរ​ឯក ប្រសើរ​បំផុត ។ ល្អ​ឯក ល្អ​ផុត ។ សម្រាប់​ឯក​សម្រាប់​ទីមួយ ឬ​តំណែង​ទីមួយ : មន្ត្រី​សម្រាប់​ឯក ។​ល​។​

​អេះអុះ ( កិ​. វិ​. ) ត្រេះត្រុះ ដោយ​ទាល់គំនិត​ឬ​ទាល់​សម្ដី​, ទាល់​សេចក្ដី​ឆ្លើយ ឬក៏​ដោយ​អផ្សុក ចង់​ក្រោក​ចង់​ចេញ ប៉ុន្តែ​មិន​ហ៊ាន ព្រោះ​ខ្លាច​ឬ​ព្រោះ​ញញើត​ជាដើម : ធ្វើ​អេះអុះ​, ចេះតែ​អេះអុះៗ (​ម​. ព​. រអេះរអុះ ទៀតផង ។ ព​. កា​. រំលឹក​កុំ​ឲ្យ​ធ្វើ អេះអុះ ថា : កូន​ខ្មែរ​ទាំងឡាយ ត្រូវ​ហាត់ និយាយ កុំ​ធ្វើ​អេះអុះ ញញើតញញើម ច្រិមច្រុម​ត្រេះត្រុះ ត្រូវ​ហាត់​ឲ្យ​លុះ ជំនុំ​បំ​ណោម ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ទីតាំងផ្សាយពាណិជ្ជកម្ម