សាខា​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​ស្រស់ និង​វិច​ខ្ចប់​នៅ​ផ្សារលើ ក្រុងព្រះសីហនុ​

1307
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់​នៅ​ផ្សារលើ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។​

​មន្ត្រី​ជំនាញ​កាំកុងត្រូល​ម្នាក់​បាន​ឲ្យ​ដឹងថា​ការ​ពេលនេះ​ធ្វើតេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់​(​បង្គារ មឹក​) មឹក​គ្រៀម ងៀត​សាច់ជ្រូក ងៀត​ត្រី​អង្រែ សាច់ក្រក ខ្ទឹម​ជ្រក់ ជ្រក់ស្ពៃ សណ្តែកបណ្តុះ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ម្ហូបអាហារ នៅ​ផ្សារលើ​ក្រុងព្រះសីហនុ​។

​ជា​លទ្ធផល​ការធ្វើ​តេស្ត​បឋម​លើ​ផលិតផល​ម្ហូបអាហារ​ខាងលើ ពុំបាន​រកឃើញ​ការដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ណាមួយ នៅលើ​ផលិតផល​ម្ហូបអាហារ​ខាងលើ​នោះទេ និង​ពុំ​មានការ​ដាក់តាំង​លក់​ផលិតផល​ម្ហូបអាហា​រវេ​ច​ខ្ចប់​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម