តុលាការ​កំពុង​សាកសួរ ស្ត្រីជន​ជាតិចិន​ម្នាក់ បើករថយន្ត​បំ​បុក​ចោរឆក់​ទូរស័ព្ទ​ស្លាប់​

1458
ចែករម្លែក
  • 119
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​បើករថយន្ត​បំ​បុក​ចោរឆក់​ទូរស័ព្ទ បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌចំការមន​បញ្ជូនមក​តុលាការ នៅ​រសៀល​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាមច្បាប់​ដោយ​ភ្ជាប់​សេចក្តី សន្និដ្ឋាន ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា​។​

​ស្ត្រីជន​ជាតិចិន រូបនេះ​ឈ្មោះ YUAN TANG ថា​ង យៀន ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​ត្រូវ​កញ្ញា​វ៉ា សក្តា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។

​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា នេះ ថា​នៅ​ថ្ងៃ ទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២៖១០​រំលង​អ​ធ្រា​ត មាន​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា (​បើករថយន្ត​ដេញ​បុក​ជនសង្ស័យ​ឆក់​ទូរស័ព្ទដៃ​ស្លាប់​-​របួស​) នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ​លេខ​៤៥៦ មុខផ្ទះ​លេខ​៥៤ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ អ្នករងរបួស​ធ្ងន់ ប្រុស​ម្នាក់ និង​ស្លាប់​ប្រុស​ម្នាក់ ជា​ជនសង្ស័យ​ឆក់​ទូរស័ព្ទដៃ​។

​ជនសង្ស័យ​ឈ្មោះ សារុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ២៥០ ផ្លូវ​លេខ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​រងរ​បួស​ធ្ងន់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ឈ្មោះ បេ សុភា​ដេវីត ភេទ ប្រុស អាយុ​២៤ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រងរបួស​ធ្ងន់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ស្ត្រី​សង្ស័យ​ឃាត់ខ្លួន​ឈ្មោះ YUAN TANG ថា​ង យៀន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មិន​ម​បាន​យក​លិខិតឆ្លងដែន មិនបាន​យកមក​តាម​ខ្លួន ជា​អ្នក បើករថយន្ត ។

​វត្ថុតាង​ដកហូត ម៉ូតូ ០១​គ្រឿង​ម៉ាក​SCOOPY ពណ៌​ស ស្លាក​លេខ ភ្នំពេញ​1CL-7241 ( របស់​អ្នក​ឆក់​ទូរស័ព្ទដៃ​ខូចខាត​យ៉ាងដំណំ), រថយន្ត​ម៉ាក​LEXUS RX-300 ពណ៌​ស ស្លាក​លេខ 2AN-9745 ភ្នំពេញ (ខូចខាត​ដូចគ្នា) និង​ទូរស័ព្ទដៃ​០១ គ្រឿង ម៉ាក Meitu ពណ៌​ខ្មៅ​-​បៃតង លេខ​ស៊ីម 096 696 7899 (បែក​អេក្រង់ របស់​ជនសង្ស័យ បើកឡាន​បុក)។​

​សមត្ថកិច្ច​បញ្ជាក់ថា មុនពេល​កើតហេតុ​ឈ្មោះ សារុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេវីត បាន​ជិះ​ម៉ូតូ ០១ គ្រឿង​ខាងលើ ឌុប​គ្នា មកដល់​ចំណុច​មុខផ្ទះ​កើតហេតុ​ខាងលើ ឃើញ​ស្ត្រី​ជាតិចិន និង​មិត្តភក្តិ​ម្នាក់ទៀត ឈប់​រថយន្ត​ទូរស័ព្ទ ចំហរ​កញ្ចក់ ខាងមុខ​ផ្នែក​ខាងឆ្វេង ហើយ​ឈ្មោះ សារុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេវីត ក៏​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទដៃ ជន ជាតិ ចិន​ឈ្មោះ Yuan Tang បានសម្រេច រួច បើក​ម៉ូតូ​គេចខ្លួន​។ ភ្លាមនោះ​ស្ត្រី​ជាតិចិន​ឈ្មោះ Yuan Tang ដែលជា ម្ចាស់ ទូរស័ព្ទ បាន​បើករថយន្ត​ដេញតាម​បុក​ម៉ូតូ ពីក្រោយ​បណ្តាល​ឲ្យ ដួល​ខ្ទាត​ទៅ​ក្បែរ​ជញ្ជាំង​របង​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ ១២៣ កែង ផ្លូវ​លេខ​៤៥៦ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សង្គ្រោះបន្ទាន់​តាម​រថយន្ត​សង្គ្រោះបន្ទាន់ ទៅ​មន្ទីរ ពេទ្យ​មិត្ត ភាព​ខ្មែរ​-​រុស្ស៊ី។

​លុះដល់​ម៉ោង ២៖៥០ រំលង​អា​ធ្រា​ត្រ ចូលដល់​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៨ អ្នក​ឆក់​ទូរស័ព្ទ​ឈ្មោះ បេ សុភា​ដេវីត បាន​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទី​ពេទ្យរុស្ស៊ី សព​តម្កល់​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល ។

​ចំណែក​អ្នក​ឆក់​ម្នាក់ទៀត​ឈ្មោះ សារុន ពិសិដ្ឋ សន្លប់​មិនទាន់​ដឹងខ្លួន កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​រុស្ស៊ី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ