​ចុះបង្ក្រាប​មុខសញា​ចែកចាយ​គ្រឿងញៀន​នៅ​ស្រុក​សំរោង​ទង​

822
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​៥០​នាក់​បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ព្រៃ​ខាងត្បូង​ភូមិ​ត្រពាំង​ជ្រៅ​ឃុំ​កា​ហែង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​។​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១២​នាក់​កាលពី​រសៀល​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ការ​ហែង​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ​១​ឈ្មោះ ឌឹ​ម សូ​នី ហៅ ជ្រុ​ញ ប្រុស ២៧​ឆ្នាំ​មុខសញា​កាប់​កម្លាំង​សមត្ថកិច្ច​។​២ ឈ្មោ ស៊ីម សំភាស់ ប្រុស ៣០​ឆ្នាំ​, ៣​ឈ្មោះ ខាត់ រស្មី ប្រុស ២៥​ឆ្នាំ​, ៤​ឈ្មោះ ប៉ុ​ស ពេជ្រ ប្រុស​៣៣​ឆ្នាំ​,៥​ឈ្មោះ ប៊ុន ឆៃ ប្រុស​២៨​ឆ្នាំ​, ៦​ឈ្មោះ ប៉ុ​ស ចាន់ណា ប្រុស ២៤​ឆ្នាំ​,​។

៧​ឈ្មោះ សាំង សូ​បាន​ប្រុស​អាយុ​២៥​ឆ្នាំ​,៨​មាស យ​ន ប្រុស​៣៣​ឆ្នាំ​,៩​ស៊ុ ដា​រាច​ន្ត្រា ប្រុស​២៣​ឆ្នាំ​,១០​ព្រំ ណុន ប្រុស​៣៣​ឆ្នាំ​,១១​វ៉េង មេសា ប្រុស​២២​ឆ្នាំ​,​ទាំង​១១​នាក់​រស់​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង​,​និង​១២​មានឈ្មោះ​ហ៊ឹម​បូ​រិ​ទ្ឋ​ប្រុស​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​អណ្តូង​ស្លា​ឃុំ​តាំង​ក្រូច​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។​

​ប្រភព​បាន​បន្តថា​ការបង្ក្រាប​មុខសញ្ញា​ខាងលើ​ដកហូត​បាន​រួមមាន​ថ្នាំញៀន ៤​កញ្ចប់​អាវុធ​ឆ្នៃ​២​ដើម កាំបិត​៤​ដាវ​២​នឹង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​មុខសញា​ជនសង្ស័យ​ទាំង​១២​នាក់​កំពុង​សាកសួ​នឹង​កសាង​សំណុំរឿង​ចាត់កា​តាម​នីតិវិធី​៕S/​

​ចុះបង្ក្រាប​មុខសញា​ចែកចាយ​គ្រឿងញៀន​នៅ​ស្រុក​សំរោង​ទង​

ទីតាំងផ្សាយពាណិជ្ជកម្ម