ប្រធានាធិបតី​ហ្វីលីពីន​លោក​ឌូ​តឺ​តេ​និយាយថា លោក “​ហត់​ហើយ​” និង​ត្រៀមខ្លួន​ចុះ​ចេញពី​តំណែង តែ​មិនទាន់​ពេញចិត្ត​នឹង​អ្នក​ស្នង​តំណែង​

743
ចែករម្លែក
  • 30
    Shares

​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​អះអាងថា គាត់​កំពុង “​ពិចារណា​ចុះចេញ​ពី​តំណែង​” ប៉ុន្តែ​គាត់​នៅតែ​មិនទាន់​ពេញចិត្ត​នឹង​អ្នក​ស្នង​តំណែង​របស់គាត់​។​

​មេដឹកនាំ​វ័យ ៧៣ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ក្រុម​នាយក​ប្រតិបត្តិ​និង​អ្នកនយោបាយ​ថា គាត់ “​ហត់​ហើយ​” និង ត្រៀមខ្លួន​ចុះចេញ​ពី​តំណែង នៅឯ​ពិធី​បើក​កម្មវិធី​ពាណិជ្ជកម្ម​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ ទី​១៤ សីហា​។​

​ប៉ុន្តែ​លោក​ឌូ​តឺ​តេ​បាន​និយាយថា លោក​មិន​យល់ថា​អនុ​ប្រធានាធិបតី លោកស្រី ឡេ​នី រ៉ូ​ប្រេ​ដូ ដែល​ដឹកនាំ​គណបក្ស​សេរីភាព ដែលជា​បក្សប្រឆាំង​នោះ បាន​ត្រៀមខ្លួន​ដើម្បី​បន្ត​កាន់អំណាច​ពី​លោក​នោះទេ​។​

​លោក​ឌូ​តឺ​តេ​បាន​និយាយថា “​អ្នក​ទាំងអស់គ្នា ខ្ញុំ​ចង់ឱ្យ​អ្នក​ដឹងថា ខ្ញុំ​កំពុង​គិត​អំពី​ការចុះ​ចេញពី​តំណែង ព្រោះ​ខ្ញុំ​ហត់​ហើយ​។ ខ្ញុំ​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ស្នើឱ្យ​មានការ​ស្នង​តំណែង​បន្ត​តាម​រដ្ឋធម្មនុញ្ញ​។ ខ្ញុំ​គ្មានអ្វី​ប្រឆាំងនឹង​លោកស្រី​រ៉ូ​ប្រេ​ដូ​នោះទេ​។ លោកស្រី​គឺជា​មេធាវី​។ អ្នក​ធ្លាប់​បានឮ​ការនិយាយ​របស់លោក​ស្រី​ហើយ​។ ប៉ុន្តែ​ខ្ញុំ​មិន​យល់ឃើញថា លោកស្រី​អាច​កែលម្អ​អ្វី​នៅទីនេះ​បាន​នោះទេ​”​។​

​ទូរទស្សន៍ Bloomberg បាន​រាយការណ៍​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក​ប្រធានាធិបតី​ឌូ​តឺ​តេ​ស្នើសុំ​ផ្ទេរតំណែង​របស់លោក​។​

​កាលពីមុន គាត់​ធ្លាប់​សន្យា​ប្រគល់​តំណែង​ប្រធានាធិបតី​ដល់​អតីត​ព្រឹទ្ធសមាជិក លោក ហ្វើ​ឌី​ណាន់ ម៉ា​កូ​ស ជេ​អា ប្រសិនបើ​គាត់​មិនបាន​ធ្វើតាម​ការសន្យារ​បស់​គាត់​ក្នុងអំឡុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០១៦​។​

​ហើយ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ លោក​ឌូ​តឺ​តេ​បាន​គំរាម​បោះបង់ចោល​តំណែង​របស់លោក​ដោយសា​រមូល​ហេតុ​ជាច្រើន​។​

​ការសន្យា​ចុះចេញ​ពី​តំណែង​ទាំងនេះ​រួមមាន ប្រសិនបើ​ការចោទប្រកាន់​អំពី​អំពើពុករលួយ​ប្រឆាំងនឹង​រូបលោក​និង​កូនៗ​របស់គាត់​ត្រូវបាន​សបញ្ជាក់​ថា​ពិតប្រាកដ និង​ប្រសិនបើ​គេ​អាច​បញ្ជាក់បាន​ថា ព្រះ​ពិតជា​មាននៅ​លើ​លោក​នេះ​មែន​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ

ទីតាំងផ្សាយពាណិជ្ជកម្ម