ជំនន់​ទឹកភ្លៀង​វាយប្រហារ​នៅ​ស្រុកចំនួន​ពីរ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​,​តំបន់​ខ្លះ​បាន​បន្ត​ស្រក​ទៅវិញ​

1221
ចែករម្លែក
  • 457
    Shares

(ឧ​ត្ត​រ​មានជ័យ​)៖ ជំនន់​ទឹកភ្លៀង​វាយប្រហារ​លើ​ស្រុក​ចំនួន​២​គឺ​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។ប៉ុន្តែ​នៅតាម​តំបន់​ខ្លះ​បាន​ស្រក​អស់​និង​តំបន់​ខ្លះទៀត​នៅ​កំពុង​ស្រក។

មន្ត្រី​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុនិយម​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា បានអោយដឹងថា ស្ថានភាព​និង​ប្រភពទឹក​ក្នុង​បឹងតា​ម៉ុក បាន​បន្ត​ស្រក​ចុះ​នៅត្រឹមតែ​ចំនួន ៣,៨០​ម៉ែត្រ បើ​ធៀប​និង​ថ្ងៃទី​២៧ ខែកក្កដា បាន​ថយចុះ​ចំនួន​០,៣០ ម៉ែត្រ​។​លោក ញ៉ឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្ត បាន​ប្រាប់ថា ស្ថានភាព ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុកត្រពាំង​ប្រាសាទ បាន​ស្រក​ទាំងស្រុង​ហើយ។ ឯ​ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុក​ស្រុក​អន្លង់វែង ក៏បាន​ស្រកចុះ​ជា​បន្តបន្ទាប់​ផងដែរ​។​ពេលនេះ​ក្រុមមន្ត្រី​ជំនាញ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅតែ​បន្តសកម្មភាព អន្តរាគមន៍​យ៉ាង​មមាញឹក ដើម្បី​បញ្ចៀស ផលប៉ះពាល់ នៃ​គ្រោះ​ប​ហ​ន្ត​រាយ ជំនន់​ទឹកភ្លៀង​នេះ ។

​ចំណែកលោក ស ថា​វី អភិបាលខេត្ត​បាន​អំពាវនាវ​ដ​ល់ ប្រជាពលរដ្ឋ​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​និង​កងកម្លាំងប្រដាប់អាវុធ​ត្រៀម​លក្ខ​ណះ​ដើម្បី​អន្តរាគមន៍​នៅ​គ្រប់ពេលវេលា ។

គួររំលឹកថារយៈពេល ១​យប់ ២​ថ្ងៃ នេះជំនន់​ទឹកភ្លៀងបាន​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ លើ​ភូមិ​សរុប​ចំនួន​២០ ក្នុង​ឃុំ​ចំនួន ៥ស្មើ​ចំនួន​១១៤​ខ្នង​ផ្ទះ, ដីស្រែ ចម្ករ​ចំនួន​១៣០២​ហិក​តា និង​ផ្លូវ​រង​ការលិចលង់​នៅក្នុង​ស្រុក​ចំនួន​២ មាន​ប្រវែង ៣.១៣០​ម៉ែត្រ និង​ទំនប់​រក្សា​ទឹក រង​ការខូចខាត ពី​លក្ខណៈ មធ្យម​ទៅ​ធ្ងន់​ប្រវែង ២០០​ម៉ែត្រ​។​ក្នុងនោះ​ក៏មាន​សាលារៀន មួយកន្លែង​ស្ថិតនៅក្នុង​ឃុំ​ថ្លា​ត​ស្រុក​អន្លង់វែង ត្រូវបាន​លិច​ធ្វើឲ្យ​សិស្ស​ជាប់​ក្នុង​សាលារៀន​មួយ​រយៈ មិនអាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​៕ដោយៈអូរស្មាច់

ជំនន់ទឹកភ្លៀងវាយប្រហារស្រុកចំនួន២នៅខេត្តព្រះវិហារ(រូបអូរស្មាច់)

ទីតាំងផ្សាយពាណិជ្ជកម្ម