ផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​មជ្ឈមណ្ឌល​សិក្សា​មួយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​៤៨​នាក់​

785
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយថាមនុស្ស៤៨នាក់បានស្លាប់និងមនុស្ស៦៧នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកមួយនៅមជ្ឈមណ្ឌលអប់រំមួយនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធទី១៥សីហា។

ប៉ូលិសបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានដើរចូលមជ្ឈមណ្ឌលអប់រំនោះ ខណៈដែលការបង្រៀនបានកំពុងប្រព្រឹត្តទៅ ហើយបានចុចបំផ្ទុះគ្រាប់បែកនៅជាប់នឹងខ្លួននោះ។

ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់គឺជាក្មេងជំទង់ដែលបានកំពុងរៀនបន្ថែមនៅពេលពួកគេបានត្រៀមខ្លួនសម្រាប់ការប្រឡងចូលសាកលវិទ្យាល័យនៅពេលដែលហេតុការណ៍នេះ បានកើតឡើង។

ក្រុមសកម្មជនតាលីបង់បានបដិសេធថាមិនមានការជាប់ពាន់ព័ន្ធក្នុងការវាយប្រហារនៅទីក្រុងកាប៊ុលដែលជាតំបន់មានក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីតរស់នៅច្រើននេះទេ។

សហគមន៍អ៊ីស្លាមនិកាយស៊ីអ៊ីត នៅប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាគោលដៅវាយប្រហារជាច្រើនលើកដោយពួកជ្រុលនិយមអ៊ីស្លាមនិកាយស៊ុននីនៃក្រុមរដ្ឋអ៊ីស្លាម(ក្រុមISIS)៕ដោយ៖សុខា/SN

មនុស្ស៤៨នាក់ស្លាប់និង៦៧នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅមជ្ឈមណ្ឌលអប់រំមួយនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម