ថ្ងៃទី​១៦​ ខែសីហា ​២០១៨​

1125
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ងើប​ខ្ពស់ ហេតុនេះ​ធ្វើឱ្យ​រាល់​ការរស់នៅ និង​ការប្រកប​ការងារ​ឃើញថា​មាន​ភាពល្អប្រសើរ ហើយ​ជឿនលឿន​ទៅមុខ​គួរសម​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​កម្រើក​ទៅមុខ​គួរសម ហើយ​បើ​ចង់​ផ្លាស់​ទី កន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ឃើញថា​ល្អប្រសើរ​ផងដែរ​។​ការរស់នៅ​កុំ​ប្រកាន់​ចិត្ត​ឆេវឆាវ យក​ល្អ​ត្រូវ​ចេះ​រក​ហេតុផល​ជា​បង្គោល​ទើប​ជោគជ័យ​អាច​ធ្លាក់​មក​ខាង​អ្នក​វិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿជាក់​ហើយ​ផ្អែមល្ហែម​ចំពោះ​គ្នា​គួរសម​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ហេតុនេះ​លោកអ្នក​គប្បី​រក្សា ភាពស្ងាត់ស្ងៀម​និង​មិនត្រូវ​ដឹង​ល​ឮ​រឿង​រាវ​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស់​ជាមួយ​អ្នកដទៃ​។​

រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​ក្រែង​ជួប​ផល​លំបាក​ណាមួយ​ដែល​ជះឥទ្ធិពល​ដល់​យូរអង្វែង​។ ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ជាង​ការ​ជឿនលឿន​ទៅមុខ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការ ប្រយ័ត្នប្រយែង​ក្រែង​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។ ការបំពេញ​ការងារ ដូច្នេះ​ដែរ​ត្រូវ​យកចិត្តទុកដាក់​ហើយ​បើ​ធ្វេសប្រហែស​តែ​បន្តិច​ការងារ​ធំៗ​ដែលជា​បញ្ហា​ប្រាក់កាស និង​ត្រូវ​របូត​ពី​ដៃ​តែម្តង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។ ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី ។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ងើប​ខ្ពស់ ហេតុនេះ​ធ្វើឱ្យ​រាល់​ការរស់នៅ និង​ការប្រកប​ការងារ​ឃើញថា​មាន​ភាពល្អប្រសើរ​ហើយ​ជឿនលឿន​ទៅមុខ​គួរសម​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​កម្រើក​ទៅមុខ​គួរសម ហើយ​បើ​ចង់​ផ្លាស់​ទី កន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ឃើញថា​ល្អប្រសើរ​ផងដែរ​។​ការរស់នៅ​កុំ​ប្រកាន់​ចិត្ត​ឆេវឆាវ យក​ល្អ​ត្រូវ​ចេះ​រក​ហេតុផល​ជា​បង្គោល​ទើប​ជោគជ័យ​អាច​ធ្លាក់​មក​ខាង​អ្នក​វិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿជាក់​ហើយ​ផ្អែមល្ហែម​ចំពោះ​គ្នា​គួរសម​៕

​ឆ្នាំម្សាញ់


​រាសី​ល្អជា​មធ្យម​។ នៅក្នុង​អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ដូចនេះ​បើ​ចង់ ធ្វើ​អ្វីមួយ​មានការ​តំអក់​មិន​ព្រម​បញ្ចេញ​កំ​លាំ​កាយ​នោះ​នាំ​ត្រូវ​សោកស្តាយ​ការងារ​ជាក់​ជាពុំខាន​។​លោកអ្នក​តោង​តែ​មានការ​រវាសរវៃ​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការ រក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅ រួច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​សម្រេចចិត្ត​តូចធំ​តែង​ហុច​ផ្លែផ្កា គ្រាន់​ជាទី​ពេញចិត្ត​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប ដូច​អ៊ុំ​ទូ​កប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ពុំ​សូវ​បាន​ផ្លែផ្កា​ឆ្លើយតប​ដូចជា​ទី​ពេញ ចិត្ត​នោះឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ម្នាក់ៗ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា ប៉ុន្មាន​ទេ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ចេះ​ប៉ាន់ប្រមាណ​នោះ​ឃើញថា​ក៏​មិនមាន​អ្វី​ចូលមក​នាំ ពិបាក​ឆ្លងកាត់​នោះដែរ​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ជួ​បញ្ហា​ណាស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​ការធ្វើ​អ្វីមួយ​តែង​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោ​ម ជ្រែង​។ ចំពោះ​បុរស​ឃើញថា​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាញ​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ នា​ថ្ងៃនេះ​ឃើញថា​មានការ​ល្អប្រសើរ ហើយ​ចង់​ទំនាក់ទំនង​ទិញ​អ្វី​ឬ​ផល​ចំណូល​លក់ ក៏មាន​សភាព​គ្រាន់​ជឿនលឿន​ទៅមុខ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​តោង​តែ​ចេះដឹង​សុខទុក្ខ​និង​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ពីព្រោះថា​ងាយ កើត​នូវ​បញ្ហា​ចំពោះមុខ​ណាស់ដែរ​។​ពេលវេលា​មិនល្អ​របស់​លោកអ្នក​នៅថ្ងៃនេះ​គឺ​ម៉ោង ៧,០០-៨,៥៩​នាទី​ព្រឹក​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​បញ្ហា​យាយី​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែ ប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​មើលមុខមើលក្រោយ ហើយ​ត្រូវ​សម្លឹង​ឱ្យ​ឆ្ងាយ​កុំ​ឃើញ​ផលប្រយោជន៍​រយះពេល​ខ្លី​ឱ្យសោះ​បើ​ពុំ​នោះទេ​នឹង​ខកបំណង​អ្វីមួយ​ពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​ចំណូល​ទោះ​មិន​ជួប ការលំបាក​ដូច​សព្វមួយដង​ពិតមែន​ក្តី​តែ​ចូរ​ប្រយ័ត្ន​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​ចូរ​ប្រយ័ត្ន​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​ណាស់​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ