នារី​ដែល​ចង់​ស្អាត អាហារ​ទាំងនេះ​ជួយ​អ្នក​បាន​

1215
ចែករម្លែក
  • 2
    Shares

​ប្រសិនជា​អ្នក​ចង់​មាន​សម្រស់​ស្អាត​ខ្លាំង អ្នក​អាច​បរិភោគ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?
1. អ្នក​គួរតែ​ពិសារ​ត្រី​ឲ្យ​បាន​ច្រើន ព្រោះ​នៅក្នុង​ត្រី​មាន​សារធាតុ​ដែល​ល្អ​ចំពោះ​សុខភាព អ្នកខ្លាំង​ណាស់​។ ជាពិសេស សាច់​ត្រី​នេះ នឹង​អាច​រក្សា​ស​ម្ជ​ស្ស​អ្នក​បាន​យ៉ាង​ល្អ​ដោយ​មិន​ងាយ ចាស់​នោះទេ​។​
2. អ្នក​អាច​ញ៉ាំ​ផលិតផល​ដែល​ធ្វើ​ពី​សណ្តែកសៀង​បាន ដូចជា ទឹក​សណ្តែក និង​តៅហ៊ូ​ជាដើម ព្រោះ​ផលិតផល​ទាំងនេះ អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស និង​ម៉ត់​រលោង​ដោយ​ធ្វើ​ឲ្យ​អ្នក​ពេញចិត្ត នឹង​ស្បែក​អ្នកខ្លាំង​តែម្តង​។​
3. នៅក្នុង​ល្ងខ្មៅ​មាន​ផ្ទុក​វីតាមីន E និង​សារធាតុ​ជាច្រើន​ដែល​ល្អ​ចំពោះ​ទាំង​សុខភាព និង​សម្រស់​អ្នក​។ ដូចនេះ អ្នក​អាច​ពិសារ​ល្ងខ្មៅ​នេះ​បាន​គ្រប់ពេល​ថែមទាំង​អាចធ្វើ​ឲ្យ​សក់​អ្នក ខ្មៅ​ទៀតផង​។​
4. ការ៉ុត ក៏​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ដែរ ថែមទាំង​អាចធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ទៀត​។ ដូចនេះ អ្នក​អាច​យក​ការ៉ុត​មក​ធ្វើជា​ម្ហូប​ដើម្បី​បរិភោគបាន​នោះ​អ្នកនឹង​អាច​ទទួលបាន​អត្ថប្រយោជន៍ ច្រើន​ពី​ការ៉ុត​នេះ​។​
5. ត្រចៀកកណ្តុរ​ក្រៀម ក៏​អាចធ្វើ​ឲ្យ​សរសៃឈាម​អ្នកដើរ​ស្រួល​ដែរ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ សុខភាព​អ្នក​មិន​ងាយ​ជួបនឹង​បញ្ហា​នោះទេ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ស្អាត​ទៀតផង​។ ប៉ុន្តែ​ពេល ដែល​អ្នកមាន​ជំងឺ​រាករូស អ្នក​មិនគួរ​ញ៉ាំ​ត្រចៀកកណ្តុរ​នេះ​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ ធ្ងន់ធ្ងរ​បាន​៕ ដោយ​: Health.com.kh​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ