ទឹកចិត្ត​ឪពុក​! សុខចិត្ត​តែងខ្លួន​ជា​ស្រី​ចូលរួម “​ទិវា​អ្នក​ម្តាយ​” ដើម្បី​កូន​

1463
ចែករម្លែក

​ឪពុក​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​បានសម្រេច​ចិត្ត​ស្លៀកពាក់​ជា​ស្រី​ចូលរួម “​ទិវា​អ្នក​ម្តាយ​” (Mother’s Day) ដើម្បី​កុំឱ្យ​កូនប្រុស​របស់ខ្លួន​មាន​អារម្មណ៍​កណ្ដោចកណ្ដែង​ដ្បិត​អត់​ម្តាយ​ដូច​គេ​។​

​បុរស​កំសត់​ឈ្មោះ ឆាត​ឆៃ ផា​នូ​ថៃ (Chatchai Parnuthai) វ័យ ៣២ ឆ្នាំ​បាន​តែងខ្លួន​ជា​ស្រី ដើម្បី​ចូលរួម​ទិវា​អ្នក​ម្តាយ​ដែល​គេ​ប្រារព្ធ​ឡើង​នៅ​នៅ​សាលារៀន​របស់​កូនប្រុស​ទាំងពីរ​ឈ្មោះ អូហ្សូន (Ozone) អាយុ ៥ ឆ្នាំ និង​ឈ្មោះ អ៊ី​ម​សុំ (Imsome) អាយុ ៣​ឆ្នាំ នៅ​ក្រុង​កាន​ឆា​ណា​ប៊ូ​រី (Kanchanaburi) ប្រទេស​ថៃ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​ពេលនោះ កូនៗ​របស់គាត់​បាន​រង់ចាំ​គាត់​ក្នុង​ទឹកមុខ​ស្រពោន​ខណៈ​មិត្ត​រួម​ថ្នាក់​លេង​ហ្គេម​ជាមួយ ម្តាយ​របស់​ពួកគេ​យ៉ាង​សប្បាយរីករាយ​។​

​សូមបញ្ជាក់ថា សព្វថ្ងៃ​ពួកគេ​រស់នៅ​តែ ៣ នាក់​ឪពុក​និង​កូន​ប៉ុណ្ណោះ ពីព្រោះ​ម្តាយ​បាន​ចាកចោល ពួកគេ​កាលពី ៣ ឆ្នាំមុន ហើយ​បច្ចុប្បន្ន​រស់នៅ​ទ្វីបអឺរ៉ុប​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម