គ្រាន់តែ​រឿង​ម៉ាស់​បិទមុខ សុខចិត្ត​ចងក​

1368
ចែករម្លែក
  • 4
    Shares

​របាយការណ៍​ធ្វើ​កោសល្យវិច័យ​មួយ​បាន​បង្ហាញថា នារី​វ័យក្មេង​ម្នាក់​បាន​ចងក​ធ្វើអត្តឃាត គួរឱ្យ​សោកស្តាយ ក្រោយ​ឈ្លោះ​គ្នា​ជាមួយ​មិត្ត​រួម​ផ្ទះ​ម្នាក់​របស់​នាង​។​

​នារី​រងគ្រោះ​ឈ្មោះ មែរ​សឺ​ដេ​ស ហារី​សុន (Mercedes Harrison) ត្រូវបាន​អ្នក​បណ្តើរ​ឆ្កែ​ម្នាក់ ប្រទះឃើញ​ចងក​ធ្វើអត្តឃាត​នឹង​ដើមឈើ​នៅ​ឧទ្យាន Nothe Fort Gardens ក្នុង​ទីក្រុង​មាត់ សមុទ្រ​វ៉េ​ម៉ោ​ស (Weymouth) តំបន់​ឌ័​រ​ស៊ីត (Dorset) ប្រទេស​អង់គ្លេស​កាលពី​រំលង​អ​ធ្រា​ត ឈានចូល ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំនេះ​។​

​របាយការណ៍​ធ្វើ​កោសល្យវិច័យ​ទើបតែ​លាតត្រដាង​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៣ ខែសីហា​នេះ​ថា នារី​វ័យ ២១ ឆ្នាំ​ខាងលើនេះ​បាន​ឈ្លោះ​គ្នា​ជាមួយ​មិត្ត​រួម​ផ្ទះ​របស់​នាង​ឈ្មោះ ប្រ៊ី ថា​យ​ល័​រ ស្ស័​រ (Bree Taylor Shaw) មួយ​យប់​មុន​នោះ​រឿង​ម៉ាស់​បិទមុខ​ដែល​នាង​បាន​យក​ចេញពី​បន្ទប់ របស់​នារី​រងគ្រោះ​៕ ប្រែ​សម្រួល​: ខុម

Nothe Gardens and Nothe Fort


ទីតាំងផ្សាយពាណិជ្ជកម្ម