​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀន​៩​កញ្ចប់​

659
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់អង្រែលើ​បាន​ប្រទះឃើញ​ជនសង្ស័យ​២​នាក់ កំពុង​ឈរ​លក់​គ្រឿងញៀន​។​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ក៏​នាំគ្នា​រត់​ភ្លាមនោះ​ជនសង្ស័យ​២​នាក់​បាន​បោះ​ថ្នាំញៀន​មួយកញ្ចប់​ចោល ត្រូវ​សមត្ថកិច្ច​ឃើញ​ទាន់ រើស​មក​ពិនិត្យឃើញ​មាន​ក្រាម​ស​ថ្លា ៩​កញ្ចប់​តូច ទើប​ឃាត់ខ្លួន​បញ្ជូនទៅ​ធ្វើការ​សាកសួ​រ​នៅ​បុ​ស្តិ៍​ភ្លាមៗ​តែម្ដង​។​

​ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង​០៩:០៥​នាទី​យប់ ថ្ងៃ​ពុធ ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​ចំពោះ​អត្តសញ្ញាណ​ជនសង្ស័យ​យើង​មិនទាន់​ស្គាល់​នៅឡើយ​ទេ​ខណៈដែល​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​សិន ៕S/​

​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀន​៩​កញ្ចប់​

ទីតាំងផ្សាយពាណិជ្ជកម្ម