វៀតណាម​កាត់បន្ថយ​ម​ន្ត្រី​រដ្ឋការ​៥.៥១០​នាក់​នៅ​ឆ្នាំក្រោយ​

3049
ចែករម្លែក

នាយករដ្ឋមន្រ្តីវៀតណាមលោកង្វៀន សួនហ្វ៊ុក បានអនុម័តផែនការមួយដើម្បីកាត់បន្ថយមន្រ្តីរដ្ឋការស៊ីវិលចំនួន២ភាគរយមកនៅត្រឹម២៥៩.៥៩០នាក់។

ចំនួននេះនឹងរួមមានបុគ្គលិករដ្ឋការស៊ីវិលទាំងអស់ដែលធ្វើការនៅតាមបណ្តាទីភ្នាក់ងាររដ្ឋនិងអង្គការរដ្ឋបាល បូករួមទាំងអ្នកបំបេញបេសកកម្មការទូតនៅក្រៅប្រទេស សមាគមពិសេសនិងបុគ្គលិកស៊ីវិលបំរុង។

ទោះជាយ៉ាងណាអ្នកធ្វើការក្នុងក្រសួងសន្តិសុខសាធារណៈ ក្រសួងការពារជាតិ រដ្ឋបាលស៊ីវិល អង្គភាពរដ្ឋបាលសាធារណៈនិងបុគ្គលិកស៊ីវិលថ្នាក់ឃុំត្រូវបានផាត់ចេញពីផែននេះ។

ទិន្នន័យមកពីការិយាល័យស្ថិតិទូទៅ បានបង្ហាញថា នៅបំណាច់ឆ្នាំមុន មានមនុស្សជាង៥,២លាននាក់ធ្វើការក្នុងវិស័យសាធាណៈ។ទំហំមនុស្សធ្វើការក្នុងវិស័យសាធារណៈនេះបើធៀបនឹងចំនួនប្រជាពលរដ្ឋ វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានមនុស្សបំរើការក្នុងវិស័យរដ្ឋធំបំផុតនៅអាស៊ីអាគ្នេយ៍ នេះបើតាមធនាគារពិភពលោក។

កាលពីឆ្នាំមុន នាយករដ្ឋមន្រ្តីវៀតណាមបានបញ្ជាអោយការិយាល័យរដ្ឋកាត់បន្ថយចំនួនបុគ្គលិកពី១,៥​ទៅ២​ភាគរយរៀងរាល់ឆ្នាំសំរាប់រយៈពេល៥ឆ្នាំទៅមុខដើម្បីសន្សំប្រាក់៕ដោយ៖វាសនា

ស្រ្តីម្នាក់ប្រគល់ឯកសារសំរាប់ធ្វើកាតសំគាល់ខ្លួនថ្មីនៅស្ថានីយប៉ូលិសក្នុងក្រុងហាណូយ

ទីតាំងផ្សាយពាណិជ្ជកម្ម