ចូ​សេ ម៉ូ​រី​ញ៉ូ ប្តូរ​ចិត្ត​រក្សាទុក រ៉ូ​ចូ និង ដា​មៀន រហូតដល់​ខែមករា​

985
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​សម្រេចចិត្តថា លោក​ចង់​រក្សាទុក​កីឡាករ ម៉ា​កូ​ស រ៉ូ​ចូ (Marcos Rojo) និង ម៉ា​ត​តេ​អូ ដា​មៀន (Matteo Darmian) ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​យ៉ាងហោចណាស់​រហូតដល់​ខែមករា​។​

​អនាគត​របស់​កីឡាករ​ទាំងពីរ​ជាមួយ​យូ​ណាយ​ធី​ត​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ហើយ​ពួកគេ​អាច នឹង​ចាកចេញ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ស្របពេល​រដូវ​កាល​ទិញដូរ​នៅ​លី​ក​មួយចំនួន​ក្នុង​តំបន់ អឺរ៉ុប បន្ត​បើក​នៅឡើយ​។​
​ ​
​ដា​មៀន ដែល​បាន​បង្ហាញមុខ​ពេញ​៩០​នាទី អំឡុងពេល​យូ​ណាយ​ធី​ត​យកឈ្នះ​ក្រុម Leicester City ២-១ កាលពី​សប្តាហ៍​មុន​ត្រូវបាន​គេ​ភ្ជាប់​នឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប Benfica ។​
​ ​
​ចំណែក ម៉ា​កូ​ស រ៉ូ​ចូ ដែល​ទើបនឹង​ពន្យា​កិច្ចសន្យា​ជាមួយ​យូ​ណាយ​ធី​ត​កាលពី​ខែមីនា​នោះ បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការខ្ចី​ជើង​របស់​ក្លឹប​តួ​ក​គី Fenerbahce ។​
​ ​
​ទោះបីជា​យ៉ាងណា លោក ម៉ូ​រី​ញ៉ូ ចង់​ឲ្យ​ខ្សែការពារ​ទាំងពីរ​បន្ត​លេង​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ទៀត​នៅពេលនេះ​។ ស្របពេល​ជាមួយគ្នា​នោះដែរ រ៉ូ​ចូ គ្រោង​នឹង​នៅ​បន្តទៀត បន្ទាប់ពី​យូ​ណាយ​ធី​តខក​ខានមិនបាន​ផ្ទេរ​ខ្សែការពារ​ថ្មី​នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​។​
​ ​
​ទោះបីជា​យ៉ាងណា ស្ថានភាព​ប្រហែលជា​ប្រែប្រួល​នៅ​ខែមករា​ខាងមុខ​ប្រសិនបើ​កីឡាករ​ទាំងពីរ សះស្បើយ​ពីរ​បួស ឬ​ប្រសិនបើ​យូ​ណាយ​ធី​ត​បាន​ផ្ទេរ​ខ្សែការពារ​ថ្មី​ម្នាក់ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ម៉ា​កូ​ស រ៉ូ​ចូ (Marcos Rojo)
ម៉ា​ត​តេ​អូ ដា​មៀន (Matteo Darmian)

ទីតាំងផ្សាយពាណិជ្ជកម្ម