​ពលរដ្ឋ​ភ័យព្រួយ​និង​តប្រព័ន្ធ​បណ្តាញ​លូ​ថ្មី មិនបាន​ចោះ​ឱ្យ​ពួកគាត់​ប្រើ​

874
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជាង​១០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​តា​ងួន​២ សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​ច្រើន​រយ​គ្រួសារ​ព្រួយ​បារ​ម្មណ៍​អាជ្ញាធរ​រៀបចំ​ដាក់​បណ្តាញ​លូ​ថ្មី​មិនទាន់បាន​ឲ្យ​ពលរដ្ឋ​បង្ហូរ​រំដោះ​ទឹក ពី​លូ​ចាស់​ចូល​លូច​ថ្មី ធ្វើ​ឲ្យ​ក្នុងភូមិ​ទឹក​ជន​លិច​។

ពេលដែល​ភ្លៀង​ធ្លាក់​ម្តង ទើប​នាំគ្នា​តវ៉ា ស្នើសុំ​ភ្ជាប់​បណ្តាញ កាលពី​ព្រឹក ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ត្រូវបាន​អាជ្ញាធរ​សង្កាត់ មន្ត្រី​ជំនាញ​ខណ្ឌ​ចុះទៅ​សម្របសម្រួល ជាក់ស្តែង​ដល់​មូលដ្ឋាន ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បណ្តាញ​លូ​ថ្មី ត្រូវបាន​សាងសង់ ដាក់​តាម​បណ្តោយ​ផ្លូវ​៨២​កា ពី​ជើង​-​ត្បូង , និង​បន្តទៅ ផ្លូវ​៧៦​កា ពី​លិច​- កើត ស្ថិតនៅ​ក្រុម​១ និង​ក្រុម​២ ភូមិ​តា​ងួន​២ សង្កាត់​កា​កាប​១ ខ​ណុ​ឌ​ពោធិ​សែន​ជ័យ ។ ពលរដ្ឋ​បន្តទៀតថា បន្ទាប់ពី​ពួកគាត់ ទទួលបាន​នូវ​ពត៌មាន​មួយ។

តែ​មិន​ច្បាស់ការ​មក​ថា បណ្តាញ​លូ​ថ្មី កំពុង​សាងសង់​នោះ អាជ្ញាធរ មិន​អនុញាត​ឲ្យ ពលរដ្ឋ ភ្ជាប់​ពី បណ្តាញ​លូ​ចាស់ មក​បណ្តាញ​លូ​ថ្មី​ឡើយ​។ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយ​បារ​ម្មណ៍​ខណៈដែល បណ្តាញ​លូ​ចាស់ ក្នុង​មូលដ្ឋាន​ពួកគាត់ តូច ហើយ​កកស្ទះ ទឹក​ចាល់ ជន​លិច​ពេល​ភ្លៀង​ធ្លាក់​ម្តងៗ ទើប​ពលរដ្ឋ​ផ្អើល​ពេញ​ភូមិ មួយចំនួន រត់​ទៅប្តឹង សាកសួរ ដល់​សាលាសង្កាត់​កា​កាប​១ ។​

​ជុំវិញ​ករណី ក្តី​ព្រួយ​បារ​ម្មណ៍​របស់​ពលរដ្ឋ ដែល​ប្រឈម​នឹង​ទឹក​ជន់​លិច​ពេល​ភ្លៀង ដោយសារ​កង្វះ បណ្តាញ​លូ បង្ហូរ​រំដោះ​ទឹក ចេញពីផ្ទះ ចេញពី​ភូមិ ត្រូវបាន អាជ្ញាធរ​សង្កាត់​កា​កាប​១ មន្ត្រី​ជំនាញ ខណ្ឌ ចុះទៅពិនិត្យ និង​សម្របសម្រួល ដល់​មូលដ្ឋាន​។​

​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ដា ប​ណ្រា​ញ​លូ​សង់​ថ្មី ជាថ​វិការ​មូលនិធិរ​បស់ សង្កាត់ ខណ្ឌ រៀបចំ​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ជៀ​ស​នូវ​វិប្បត្តិ ទឹល​ភ្លៀង​ជន់​លិច​ភូមិ​ទេ ក៏ប៉ុន្តែ ខាង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ មិនទាន់​ដាក់ ភ្ជាប់​ជូន​ប្រជាពលរដ្ឋ ដោយសារ​ផ្នែក​ក្រោម​ដី មាន​បណ្តាញ​ទុយោ​ទឹក ខាង​ក្រុមហ៊ុន​កំពុង​សិក្សា បញ្ជៀ​ស​នូវ​ផលប៉ះពាល់ ។​

​វត្តមាន​លោកស្រី​ចៅសង្កាត់​កា​កាប​១ មន្ត្រី​ការិយាល័យ​ជំនាញ​ខណ្ឌ ក្រុមហ៊ុន​ម៉ៅការ​សាងសង នៅ​កន្លែងកើតហេតុ​ផ្ទះ សម្រប​សម្របសម្រួល ហើយ​អាជ្ញាធរ​ខណ្ឌ បាន​ឯកភាព​ទៅតាម​សំណើរ​របស់​ពលរដ្ឋ ភ្ជាប់​បណ្តាញ​លូ​ចាស់ ជាមួយ​បណ្តាញ​លូ​ថ្មី ។​​

ពលរដ្ឋ​បាន​បន្តទៀតថា ការប្រើប្រាស់​បណ្តាញ​លូ​បង្ហូរ​រំដោះ​ទឹក ពួកគាត់​ក៏មាន​វិភាគទាន​១០​ភាគរយ​ដែរ បង់ថ្លៃ​សេវា ប្រើប្រាស់​បណ្តាញ​លូ ដោយ​បង់​ទៅ​តាមរយៈ​វិក័យប័ត្រ​ទឹក ចេញ​ឲ្យ​ជា​រៀងរាល់ខែ ។​

​តែ​ទោះជា​យ៉ាងណាក្តី ភាពមន្ទិលសង្ស័យ របស់​ពលរដ្ឋ​ក្នុងភូមិ​តា​ងួន​២ សង្កាត់​កា​កាប ត្រូវបាន​អាជ្ញាធរ​បកស្រាយ​បំភ្លឺ លូ​ដែល​សាងសង់​ថ្មី អាជ្ញាធរ​នឹង​ជម្រុញ​ឲ្យ ខាង​អ្នកម៉ៅការ ចោះ​ភ្ជាប់​ជូន​ប្រជាពលរដ្ឋ​ហើយ ៕S/​