អ្នកនាំពាក្យ​: “​គណបក្ស​ប្រជាជន​មិនអាច​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ទេ​”

880
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា គណបក្ស​ប្រជាន​ជនកម្ពុជា មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះទេ ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ចំនួន​១២៥ នៅក្នុង​រដ្ឋសភា ហេតុនេះ​មិនអាច​យក​ឆន្ទៈ​ប្រជាពលរដ្ឋ ទៅ​បែងចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​មិន​ទទួលបាន​អាសនៈ​នោះទេ​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​។​

​លោក​បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បោះបង់ចោល​នៅ​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ក៏​មិន​ប្រមាថ​ឆន្ទៈ​ប្រជាពលរដ្ឋ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ដែល​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ ហើយ​មិនអាច​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ដែល​ប្រជាពលរដ្ឋ​មិនបាន​បោះឆ្នោត​គាំទ្រ​នោះទេ​។​

​សូមជម្រាបថា លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ប្រកាស​ដោ​យគ​.​ជ​.​ប កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​សរុប​ចំនួន ៤,៨៨៩,១១៣​សំឡេង និង​ទទួលបាន​អាសនៈ​ទាំង​១២៥​នៅក្នុង​រដ្ឋសភា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម