ប្រកាស​តែងតាំង​អភិបាលរងក្រុង​សៀមរាប​

1904
ចែករម្លែក
  • 12
    Shares

ដោយ​: បាយ័ន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាក្រុង​សៀមរាប បានរៀបចំ​ពិធី​ប្រកាស​តែងតាំង​អភិបាលរងក្រុង​សៀមរាប​មួយរូប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ក្រើនរំលឹក​ដល់​អភិបាលរ​ង​ក្រុង​សៀមរាប ដែល​ត្រូវបានតែងតាំង​ថ្មី ត្រូវខិតខំ​បំពេញការងារ​ដោយ​ស្មារតី​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូន​តម្រូវ​ការជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ដោយ​ត្រូវគោរព​រដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​អភិបាលរងក្រុង​សៀមរាប ដែល​ត្រូវ​បានប្រកាស​តែងតាំង​គឺ​លោក បូ ម៉េង​ទ្រី​។​លោក បូ ម៉េង​ទ្រី ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​៣ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ត្រូវបានធ្វើ​ការប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលរងក្រុង​សៀមរាប ។​

​លោក បូ ម៉េង​ទ្រី អភិបាលរងក្រុង​សៀមរាប ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បាន​ប្តេជ្ញា​ថា​ខិតខំ​បំពេញការងារ​ដោយ​ស្មារតី​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូន​តម្រូវ​ការជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ស្របតាម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែលមាន​សម្តេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម