​រឿង​ជំពាក់​លុយ​បង្ក​ជា​ហិង្សា​ត្រូវ​បញ្ចប់​ដោយ​ទាំងសងខាង​

723
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ទីបំផុត​ករណី​ហិង្សា​រវាង​ម្ចាស់បំណុល​និង​កូនបំណុល​ផ្ដើមចេញពី​លុយ​៤០០​ដុល្លារ​និង​បាន​ប្ដឹងផ្ដល់​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​នោះ​ត្រូវ​តុលាការ​បញ្ចប់​នីតិវិធី​ព្រោះ​ភាគី​ទាំងសងខាង​ដក​ពាក្យ​ឈប់​ប្ដឹង​រៀងខ្លួន​។​

កាលពី​រសៀល​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨​សាលាដំបូង​ខេត្តព្រៃវែង បាន​បើកសវនាការ​ជម្រះក្ដី លើ​សុំ​ណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៤៣០ ចុះ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៦​។​​ដែលមាន​សមាសភាព​ក្រុម​ព្រឹក្សា​ជំនុំជម្រះ លោក អ៊​ន ប៊ុនលី ជា​ចៅក្រម​ជម្រះ លោក មាស សុភ​ក្ដិ ជា​តំណាង​អយ្យការ លោក សឿន ពិសិដ្ឋ ជា​ក្រឡាបញ្ជី​។​

​ក្នុងនោះ​មាន​ជនជាប់ចោទ​ចំនួន​៤​នាក់​៖​ទី​១​ឈ្មោះ មាន​សា​បាយ​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ជា​ម្ចាស់បំណុល​។​២​ឈ្មោះ ឌី​ន រី ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​ត្រូវជា​ម្ដាយ​ឈ្មោះ មាន​សា​បាយ​។​៣​ឈ្មោះ នឿក ម៉ៅ ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ជា​កូនបំណុល​។​និង​ទី​៤​ឈ្មោះ នឿក មី​ត ភេទ​ស្រី​អាយុ​២១​ឆ្នាំ ត្រូវជា​ប្អូន នឿន ម៉ៅ អ្នក​ទាំង​៤​នាក់​មាន​ទីលំនៅ ភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​មេសាង​ខេត្តព្រៃវែង​។​

​ក្នុង​សវនាការ​នោះ ចំលើយ​ចុងចោទ​ទាំង​៤​នាក់​មិន​ស៊ីគ្នា ដោយ​ឆ្លើយ​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក រីឯ​ចំលើយ​សាក្សី​ក៏​កាន់ជើង​ម្ខាងៗ​ធ្វើ​ឲ្យ​តុលាការ​ពិបាក​ក្នុងការ​សួរដេញដោល និង​វិនិច្ឆ័យ​។

​ជាមួយគ្នា​នោះ​លោក មាស សុភ​ក្ដិ តំណាង​អយ្យការ បានសម្រេច​មិន​ចោទប្រកាន់​និង​អនុញ្ញាត​ឲ្យ​ចុងចោទ​ទាំង​៤​នាក់​ដក​ពាក្យ​ឈប់​ប្ដឹង​រៀងខ្លួន​។​
​ក្រោម​ហេតុផល​ថា សុំ​ណុំ​រឿង​មួយ​នេះ អ្នក​ទាំងអស់គ្នា​វៃ​ទៅ​វៃ​មក​ពុំមាន​របួសស្នាម​អ្វី​ធ្ងន់​ឡើយ​។ ​បទល្មើស​វា​តូច ខណៈ​ពួកគេ​ប្ដឹង​គ្នា​ទៅវិញទៅមក រហូត​ចៅក្រម​ស៊ើបសួរ​សម្រេច​ចោទប្រកាន់​ទាំងអស់គ្នា​។​

​យោងតាម​ការស្នើសុំ​ពី​ភាគី​ទាំងសងខាង​ថា លែង​ប្ដឹងផ្ដល់​ទៀតហើយ ខាត​ពេលវេលា​ច្រើន ម្យ៉ាងវិញទៀត ពួកគេ​ជា​មីង​និង​ក្មួយ ខណៈ​ឪពុក​ឈ្មោះ នឿន ម៉ៅ និង​ឈ្មោះ នឿក មី​ត ត្រូវជា​បង បង្កើត ប្ដី​របស់​ឈ្មោះ មាន សា​បាយ ដែលជា​ម្ចាស់បំណុល​នៃ​លុយ​៤០០ដុល្លារ។​​​រឿងនេះ​បញ្ចប់​ដោយ​ស្មើភាព​គ្នា ព្រោះ​លុយ​៤០០​ដុល្លារ​មិនត្រូវ​បាន​សង​មក​ម្ចាស់បំណុល រីឯ​សង​រីឯ​មាស ដែល​កូនបំណុល​បាត់​ពេល​ប្រតាយប្រតប់​គ្នា​នោះ​ក៏​មិនត្រូវ​បាន​សង​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​០១ ខែតុលា​ឆ្នាំ​២០១៦​នៅ​ភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង ឈ្មោះ មាន សា​បាយ បានមក​ទារលុយ​ពី កូនបំណុល ឈ្មោះ នឿក ម៉ៅ ចំនួន​៤០០ដុល្លារ នៅផ្ទះ​របស់​នាង រួច​ក៏​កើតជា​អំពើហិង្សា ចោទប្រកាន់​ប្ដឹងផ្ដល់​គ្នា​ទៅវិញទៅមក​រហូតដល់​ថ្ងៃ​ជម្រះក្ដី ប៉ុន្តែ​ទីបំផុត​ភាគី​ទាំងសងខាង​ស្នើ​ឲ្យ​តុលាការ​បញ្ចប់រឿង​ព្រម​ដក​ពាក្យ​ឈប់​ប្ដឹង​ទាំងសងខាង​៕S/​

​រឿង​ជំពាក់​លុយ​បង្ក​ជា​ហិង្សា​ត្រូវ​បញ្ចប់​ដោយ​ទាំងសងខាង​

ទីតាំងផ្សាយពាណិជ្ជកម្ម