គ្រោងចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ,ជូនប្រជាពលរដ្ឋខ្មែររស់នៅកូរ៉េដោយឥតគិតថ្លៃ

848
ចែករម្លែក

 

ដោយ៖រ៉ាម៉ន
ភ្នំពេញ៖ តាមគម្រោងដែលគ្រោងទុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េក្រោមការសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) នឹងរៀបចំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន នៅថៃ្ងអាទិត្យ ទី១៩ ខែសីហាឆ្នាំ២០១៨នេះ។ ដោយយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី១៦សីហាឆ្នាំ២០១៨នេះ ។
តាមរយៈប្រព័ន្ធអេឡិចត្រិចនោះនៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ បានជ្រាបគឺ នៅមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន ជាន់ទី១ ដោយ ចាប់ពីម៉ោង ១២និង០០នាទី ដល់ម៉ោង ១៧និង០០នាទី ល្ងាច។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីស្ថានទូតកម្ពុជាបានចុះកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) មកទល់បច្ចុប្បន្ននេះស្ថានទូតបានរៀបចំកម្មវិធីពិនិត្យសុខភាពបានចំនួន ៨លើក ស្មើនឹង៨តំបន់ដែលមានសហគមន៍ខ្មែររស់នៅ និងបានពិនិត្យសុខភាព និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជពលរដ្ឋខ្មែរ និងបរទេសបានប្រមាណជាង ១៥០០នាក់៕

ទីតាំងផ្សាយពាណិជ្ជកម្ម