​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ដាស់តឿន​មន្ត្រី​ឲ្យ​គោរព​ភារកិច្ច​តាម​តួនាទី​

1213
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​​ភ្នំពេញៈ​នៅឯ​ខេត្តកំពង់ឆ្នាំង ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​មន្ត្រី​សាខា​ធនាគារជាតិ នៃ​កម្ពុជា​កំពង់ឆ្នាំង​ឲ្យ​បន្ត​ង្រឹ​ង​និង​គោរព​ឲ្យ​បាន​ដាច់ខាត​តាម​ភារកិច្ច​រៀងខ្លួនៗ​ម្នាក់​។​ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុង​ភារកិច្ច​នោះ​មន្ត្រី​គ្រប់ៗ​ត្រូវគោរព​វិន័យ​តួនាទី​ភារកិច្ច​និង​ត្រូវមាន​សាមគ្គី​ឲ្យ​បាន​ភាពល្អ​ក្នុងនោះ​រួមទាំង​ការ​សាមគ្គីភាព​ជាមួយ​បណ្ដា​មន្ទីរ​និង អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។​

អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក​ជា ចាន់តូ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​កំពង់ឆ្នាំង​ព្រឹក​ថ្ងៃទី​១៥​សីហា​ឆ្នាំ​២០១៨ (​រូប​ធនាគារជាតិ​នៃ​កម្ពុជា​)​

​អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​បាន​ដាស់តឿន​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​កំពង់ឆ្នាំង​ព្រឹក​ថ្ងៃទី​១៥​សីហា​ឆ្នាំ​២០១៨ ។​

​មន្ត្រី​ក្រុមការងារ​ប្រាប់​រស្មី​កម្ពុជា​ថា​ក្នុងឱកាស​នេះ​លោក​អគ្គទេសាភិបាល​ជា​ចាន់តូ​បានបញ្ជាក់​ទៀតថា​ទោះបី​វិស័យ​មីក្រូហិរញ្ញវត្ថុ​និង​វិស័យ​ធនាគារជាតិ​នែ​កម្ពុជា​ល្អ​យ៉ាងណាក៏ដោយ​ត្រូវ​បន្ត​ពង្រឹង​ស្ថិរភាព​ប្រាក់រៀល​និង​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​លើ​ប្រាក់រៀល​។​ជាមួយនេះ​ក៏ត្រូវ​បន្ត​គាំពារ​ដល់​ស្ថាប័ន​និង​គ្រឹះស្ថាន​មីក្រូ​ឲ្យ​បាន​ជិតស្និទ្ធ​ថែមទៀត​ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​សេដ្ឋ​កិ​ច​ជាតិ​មានការ​រឹងមាំ​និង​រីកចម្រើន​ថ្មីៗ​បន្ថែមទៀត​។

​លោក​ជា​ចាន់តូ​បាន​បន្ថែមថា​ដើម្បី​សម្រេច​មហិច្ឆតា​នេះ​និង​ធ្វើ​វិស័យ​សេដ្ឋកិច្ចជាតិ​ទទួលបាន​ការរីកចម្រើន​នោះ​ត្រូវ​រួមគ្នា​ការពារ​សុខសន្តិភាព​មាន​ស្ថិរភាព​ខាង​នយោបាយ​ឲ្យ​បាន​គង់វង្ស​។​ពិសេស​ត្រូវមាន​ការជឿ​ជាក់​លើ​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភ​បាល​និង​ការដឹកនាំ​ប្រ​ដោយ​គតិបណ្ឌិត​របស់​ស​ម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​។

អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក​ជា ចាន់តូ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​កំពង់ឆ្នាំង​ព្រឹក​ថ្ងៃទី​១៥​សីហា​ឆ្នាំ​២០១៨ (​រូប​ធនាគារជាតិ​នៃ​កម្ពុជា​)​

ថ្លែង​នៅក្នុង​ឱកាស​នេះដែរ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ចូលរួម​អបអរសាទរ​ចំពោះ​នាយក​សាខា​ធនាគារជាតិ នៃ​កម្ពុជា​កំពង់ឆ្នាំង​និង​បាន​កោតសរសើរ​ដល់​ស្មារតី​ខិតខំ​និង​កិច្ចសហការ​ដ៏​ល្អ​កន្លងមក​របស់លោក​គឹម ចាន់​វុទ្ធី​អតីត​នាយក​និង​មន្ត្រី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​កំពង់ឆ្នាំង​ទាំងអស់​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាងសកម្ម​នៅក្នុង​ការអភិវឌ្ឍ​ខេត្ត​លើ​គ្រប់​វិស័យ​ពិសេស​វិស័យសេដ្ឋកិច្ច​និង​ធនាគារ​គារ​និង​ផ្នែក​មីក្រូ​ទទួលបាន​ការរីកចម្រើន​។​ជាមួយនេះ លោក​អភិបាលខេត្ត​ក៏បាន​សង្ឃឹម​និង​បាន​សន្យាថា​លោ​នឹង​បន្ត​កិច្ច​សហការ​ល្អ​មួយ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀ​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ខេត្ត​មួយ​នេះ​កាន់តែ​មានការ​រីកចម្រើន​ថ្មីៗ​បន្ថែម​ស្របតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​និង សង្គម​៕សរន

អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក​ជា ចាន់តូ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​កំពង់ឆ្នាំង​ព្រឹក​ថ្ងៃទី​១៥​សីហា​ឆ្នាំ​២០១៨ (​រូប​ធនាគារជាតិ​នៃ​កម្ពុជា​)​

ទីតាំងផ្សាយពាណិជ្ជកម្ម