ក្រសួង​កំណត់​ត្រឹម​ថ្ងៃទី​១៥ ខែ​កក្ត​ដា ឲ្យ​អ្នក​នៅ​អគារ​ប៊ូ​ឌី​ញ​រើចេញ​ឲ្យ​អស់

1286
ចែករម្លែក

(​ភ្នំពេញ​) ៖ ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ​«​ស​» ចំនួន​ជាង​៤៣០​បន្ទប់​ហើយ​ដែល​ចាក​ចេញពី​លំនៅដ្ឋាន​ចាស់​របស់ខ្លួន​ដោយ​ព្រម​ទទួលយក​សំណង​ថ្លៃ​បន្ទប់​ក្នុងតម្លៃ​១.៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការេ ដើម្បី​ទៅ​តាំងទី​លំនៅ​ថ្មី​។ ប៉ុន្តែ​យ៉ាងណា ចំពោះ​បន្ទប់​ស្នាក់នៅ​ដែល​សេសសល់​ប្រមាណ​ជា​៦០​បន្ទប់​ទៀត​នោះ ត្រូវបាន​ក្រសួង​បញ្ជាក់ថា នឹង​ទុក​រយៈពេល​ត្រឹម​ថ្ងៃទី ១៥ ខែកក្កដា​។​

​លោក សេង ឡូត អ្នកនាំពាក្យ​របស់​ក្រសួង​ដែនដី បាន​ប្រាប់​វិទ្យុ​ជា​ភាសា​ខ្មែរ​មួយ​ថា ការ​ទុក​រយៈពេល​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា​នេះ​ក្រសួង​បាន​ជូនដំណឹង​ប្រាប់​ដល់​ពលរដ្ឋ​ជាមុន​រួចរាល់​ហើយ​។​ដូច្នេះ​ធ្វើយ៉ាងណា​បងប្អូន​ត្រូវ​រើចេញ​ឱ្យទាន់​ពេលវេលា​ដើម្បីឱ្យ​ក្រុមហ៊ុន​អាចមក​រៀបចំ​គម្រោង​អភិវឌ្ឍន៍ ទៅតាម​ពេលវេលា​ដែល​បានកំណត់​។​

​ចំពោះ​កិច្ចការ​បន្ទាប់មកទៀត លោក សេង ឡូត បន្តថា ក្រសួង​នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ទៅឱ្យ​ក្រុមហ៊ុន Arakava​ភ្លាម​បន្ទាប់ពី​ពលរដ្ឋ​បាន​ចាកចេញ​អស់​គ្រប់គ្នា​។ ហើយ​ចំពោះ​ការអភិវឌ្ឍន៍​វិញ នឹង​ធ្វើជា​បន្តបន្ទាប់​ដោយ​មិន​ទុកពេល​យូរ​នោះទេ​។​

​ជា​កត់សម្គាល់​ចំពោះ​ការទិញ លក់​បន្ទប់​ស្នាក់នៅ​អាគារ​ប៊ូ​ឌី​ញ​ស ដែល​បានចាប់ផ្តើម​តាំងតែ​ពី ថ្ងៃទី​៣០ ឧសភា​មក​មាន​ដំណើរការ​រលូន​ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​បានទទួល​យក​សំណង​ដែល​ក្រុមហ៊ុន​បាន​ផ្តល់ជូន​។​

​គួររំលឹកថា ក្នុងចំណោម​ពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ូ​ឌី​ញ​ចំនួន​៤៩២​បន្ទប់ មាន​ពលរដ្ឋ​ចំនួន​៤៦៤ បន្ទប់​ដែល​យល់ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ជប៉ុន​។ ចំណែក​ពលរដ្ឋ​២៧​បន្ទប់​ទៀត មិនទាន់​យល់ព្រម​ទទួលយក​សំណង​នេះឡើយ​។ តែ​យ៉ាងណា​ក្រសួង​រៀបចំ​ដែនដី​បានប្រកាសថា ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​នេះ នឹងត្រូវ​រើចេញ​ពី​អគារ​ប៊ូ​ឌី​ញ មុន​ថ្ងៃទី​១៥ កក្កដា​ខាងមុខ​៕

​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ​«​ស​» ចំនួន​ជាង​៤៣០​បន្ទប់​ហើយ​ដែល​ចាក​ចេញពី​លំនៅដ្ឋាន​ចាស់​របស់ខ្លួន​ដោយ​ព្រម​ទទួលយក សំណង​ថ្លៃ​បន្ទប់​ក្នុងតម្លៃ​១.៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការេ

ទីតាំងផ្សាយពាណិជ្ជកម្ម