សមត្ថកិច្ច​ថៃ​ថា ពលករ​ម្នាក់​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់ តែ​សាច់ញាតិ​សង្ស័យថា ជា​អំពើ​ឃាតកម្ម

1047
ចែករម្លែក

ដោយ​: ប​.​ជ័យ / បាងកក​-​ថៃ​: ពលករ​ម្នា​ក់បាន​ស្លាប់​នៅ​ក្រុង​បាងកក ដោយ​សមត្ថកិច្ច​ថៃ​ថា ខ្សៃ​ភ្លើង​ឆក់​។ ប៉ុន្តែ​ឪពុកម្តាយ​និង​សាច់ញាតិ ថា​ជា​អំពើ​ឃាតកម្ម ព្រោះថា​នៅលើ​សព​ជនរងគ្រោះ បាន​បន្សល់​នូវ​ស្នាមរបួស​ម​ជាច្រើន​។​

​សមត្ថកិច្ច​ថៃ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ខ្មែរ​ស្រង់​សំដី​ដូចដែល​និយាយថា​: ជនរងគ្រោះ​មានឈ្មោះ វ៉ាន ជី​ហួរ ហៅ​ភក្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ពលករ​ធ្វើការ នៅ​ប្រទេស​ថៃ ផ្នែក​រោងចក្រ​ផល្លិត​ម៉ាស៊ីនត្រជាក់ និង​មាន​ទីលំនៅ​ភូមិ​រាម​សេនា ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ជនរងគ្រោះ​បាន​ស្លាប់​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​។ សព​ជនរងគ្រោះ ត្រូវបាន​គេ​បញ្ជូនមក​កម្ពុជា តាម​ច្រក​តំបន់​បឹង​ត្រកួន យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ។​

​សាច់ញាតិ​កម​ទទួលយក​ដឹក​តាម​ជួល​រថយន្ត​ដឹក​បន្ត ទៅ​លំនៅដ្ឋាន ដើម្បី​ធ្វើបុណ្យ ។ ប៉ុន្តែ​សាច់ញាតិ​ថា ជនរងគ្រោះ​សង្ស័យ​ការស្លាប់​របស់​ជនរងគ្រោះ​ជា​អំពើ​ឃាតកម្ម ហើយ​បាន​អំពាវនាវ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ របស់​កម្ពុជា​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​រក​យុត្តិធម៌​ផង​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ