បុរស​ចំណាស់​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​, ក្រុមគ្រួសារ​អះអាងថា​ស្លាប់​ដោយ​ជំងឺ​

1674
ចែករម្លែក

​ភ្នំពេញ​៖​បុរស​វ័យ​ចំណាស់​ម្នាក់ ដោយមាន​ជំងឺលើសឈាម​ប្រចាំកាយ និង​បានមក​ស្នាក់​នៅផ្ទះ​កូន​បាន​ចំនួន​៥​ថ្ងៃ ដើម្បី​ព្យាបាល​ជំងឺ ក៏​ដេកស្លាប់​ក្នុង​បន្ទប់​ស្នាក់នៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៨​ខែ កក្កដា ឆ្នាំ​២០១៧ ស្ថិត​តាមផ្លូវ​ជាតិ​លេខ​៥ ក្នុង​បន្ទប់​ស្នាក់​នៅផ្ទះ​លេខ​៤៧៨ ភូមិ​មិត្តភាព​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

​សព​បុរសរងគ្រោះ​ខាងលើ​មានឈ្មោះ អ៊ូច​ផាន អាយុ​៥៦​ឆ្នាំ មាន​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​កន្លែង​កើត​ខាងលើ​នឹងមាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែ​កាន់​ចិន ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត​។​
បើតាម​សម្ដី​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​នៅវេលា​ម៉ោង​៧​ល្ងាច​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​ជនរងគ្រោះ​បាន​ហូបបាយ​ជា​កូន​និង​ចៅ​រួចហើយ​បាន​ចូល​សំរាក​នៅក្នុង​បន្ទប់​២​នាក់​កូនប្រុស​បង្កើតរ​ហូត​ដល់​ព្រឹក​កូនប្រុស​បាន​បង្កើតបាន​ក្រោក​មុន​ចេញទៅ​ធ្វើ​ការងារ​បាត់​នៅសល់តែ​កូន​ប្រ​ស្រី​និង​កូនប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​នៅផ្ទះ​ជាមួយ​។​បន្ទាប់ពី​ប្តី​ចេញទៅ​ធ្វើ​ការងារ​បាត់​នៅវេលា​កើតហេតុ​កូនប្រសា​ស្រី​បាន​ក៏បាន​ដើរទៅ​ចូល​បន្ទប់​ដាស់​ឪពុកក្មេក​រងគ្រោះ​ឲ្យ​ក្រោក​ដើម្បី​ហូប​អាហា​ពេលព្រឹក​និង​បាន​យកដៃ​អង្រួន​ដងខ្លួន​ស្រាបតែ​ដងខ្លួន​ជនរងគ្រោះ​មាន​សភាព​រឹង​ដូច​គុល​អុស​មិនដឹង​ស្លាប់​តាំងពី​ពេលណា​នោះឡើយ ។ ក្រោយមក​ ​ក៏បាន​ប្រាប់​អ្នកជិតខាង​និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​។​

​បន្ទប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ក្រុមគ្រួសារ​អះអាង​ឱ្យដឹងថា​សព​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ជំងឺលើសឈាម​ពិតប្រាកដ​មែន​រួច​ហើយដោយ​មិន​ជាប់​ពាក់​ព័​ន្ទ​និង​ករណី​អ្វី​នោះទេ​ហើយ​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ស្រុ​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ ម៉េង​សែ​

ទីតាំងផ្សាយពាណិជ្ជកម្ម