​ស្លាប់​ម្នាក់​,​របួសធ្ងន់​៣​នាក់​ដោយ​ថយ​ន្ត​ដឹក​ដី​ផ្ទុះ​កង់វេ​ចង្កូត​បុក​អ្នកជិះ​ម៉ូតូ

822
ចែករម្លែក

​ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ : ស្លាប់​ម្នាក់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត​ដឹក​ដី​មួយគ្រឿង​បាន​ផ្ទុះ​កង់​រេច​ង្គូ​តទៅ​បុក​អ្នកជិះ​ម៉ូតូ ។

ខណ​:​នោះ រថយន្ត​២​បាំង​ម៉ាក​តូយ៉ូតា​វី​ហ្គោ​១​គ្រឿង​បាន​ស្រឡាំងកាំង ក៏​ជាន់​ហ្វ្រាំង​ក៏​ក្រឡាប់​៣​ត្រឡប់ ។​ហេតុការណ៍​កើតឡើង​លើ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងលិច​វត្ត​កូនដំរី​ភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨​។​.

​មន្ត្រីនគរបាល​សង្កាត់​និមិត្ត​បាន​ឲ្យ​ដឹងថា : អ្នកស្លាប់ ឈ្មោះ ជួប ភរ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម​តុទូ រស់នៅ​ក្នុងភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ ។​២- ឈ្មោះ សុខ សុគន្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ រស់នៅក្នុង​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ជា​អ្នករួមដំណើរ ។​

​ចំណែក​២​នាក់​ទៀត​ជា​អ្នកជិះរថយន្ត​តូយ៉ូតា​វី​ហ្គោ​របួសស្រាល​។​លោក ស៊ិន ដូ​នី នាយរង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា : គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​រថយន្ត​ដឹក​ដី​ម៉ាក​ហ៊ីយ៉ានដាយ ព​ណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3200 បើក​គោលដៅ​ពី​លិចទៅ​កើត លុះ​បើក​ដល់​ចំណុចកើតហេតុ​បាន​ផ្ទុះ​កង់ បាន​រេ​ចង្កូត​ទៅ​ស្តាំ​ម្តង ឆ្វេង​ម្តង​ក៏​ទៅ​ប៉ះ​នឹង​ម៉ូតូ​។​

ខណ​:​នោះ ក៏មាន​រថ​វថ​វ​វ​ថយ​ន្តូ​យ៉ូ​តា​វី​ហ្កោ​០១​គ្រឿង បើក​ច្រាសទិស​គ្នា​បានគេច​រថយន្ត​ធំ​ដឹក​ដី​ខាងលើ​ផុត តែ​ត្រូវ​ក្រឡាប់​២-៣​ត្រឡប់ ។​​រថយន្ត​ដឹក​ដី​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក​សេ​១២៥ ព​ណ៏​ខ្មៅ ផលិត​ឆ្នាំ​២០១៦ បើក​ពី​កើ​តទៅ​លិច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​តែម្តង ។​ក្រោយ​កើតហេតុ គេ​ឃើញ​ពលរដ្ឋ​និង​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ និង​ចាត់ការ​តាម​នីតិវិធី​របស់ខ្លួន​៕S/

ស្លាប់​ម្នាក់​,​របួសធ្ងន់​៣​នាក់​ដោយ​ថយ​ន្ត​ដឹក​ដី​ផ្ទុះ​កង់វេ​ចង្កូត​បុក​អ្នកជិះ​ម៉ូតូ

 

ទីតាំងផ្សាយពាណិជ្ជកម្ម