​ទៅ​ឆក់​ត្រី​ក្រោយ​ផ្ទះ​បែរ​ត្រូវ​ឆក់​ស្លាប់​ខ្លួនឯង​ប្អូន​រងរបួស​

805
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​យុវជន​២​នាក់ ត្រូវជា​បងប្អូន​បង្កើត​នាំគ្នា​ទៅ​ឆក់​ត្រី ។​តែ​ចៃដន្យ​ត្រូវបាន​ឆក់​ខ្លួនឯង​ស្លាប់​។ ហេតុការណ៍​នេះ បានកើត​ឡើង ស្ថិតនៅ​ចំនុច​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក ឱ សេង អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត បានឱ្យដឹងថា នៅមុន​កើតហេតុ គេ​បានឃើញ​បុរស​ពីរ​នាក់​បងប្អូន បាននាំគ្នា​ទៅ​ឆក់​ត្រី​ក្នុង​អូរ​នៅ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ តែ​ចៃដន្យ​ត្រូវបាន​ឆក់​ខ្លួនឯង​ស្លាប់​។​

​លោក​អធិការ​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ យិន សុ​ផាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវជា​បង បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។

ចំណែក​ជនរងគ្រោះ​ទី​២ ឈ្មោះ យិន សុខ​លូត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរ​បរជាកសិករ ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខាងលើ ត្រូវជា​ប្អូន បាន​រងរបួស​ស្រាល ត្រូវបាន​បញ្ជូន​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​សម្តេច​ជាស៊ីម​ស្រះ​ក្តុល បាន​ទាន់ពេល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅពិនិត្យ​សាកសព និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញថា សាកសព​ខាងលើ​ពិតជា​បាន​ស្លាប់​ក្នុងករណី​ឆក់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

ទៅ​ឆក់​ត្រី​ក្រោយ​ផ្ទះ​បែរ​ត្រូវ​ឆក់​ស្លាប់​ខ្លួនឯង​ប្អូន​រងរបួស​