បើ​ចង់ដឹង​អ្នកមាន​ហានិភ័យ​ស្ត្រូ​ក ឬ​អត់​ចូរ​ឈរ​ឱ្យ​នឹង​ដោយ​ជើង​ម្ខាង​ឱ្យបាន​តិច​បំផុត​២០​វិនាទី​!

1470
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ​បានឱ្យ ដឹងថា ប្រសិន​អ្នក​មិនអាច​ឈរ នឹង​លើ​ជើង ម្ខាង​តិច​បំផុត ២០ វិនាទី នោះ​អាច ជា​សញ្ញា​អ្នក​ត្រូវ​ប្រឈម​នឹង​ជំងឺស្ត្រូក “​យ៉ាង​ស្ងៀមស្ងាត់​” ។​
​ ​
​បណ្ឌិត យ៉ា​សូ​ហា​រូ តា​បា​រ៉ា (Yasuharu Tabara) នៅ​សកល​វិទ្យាល័យ​តូ​ក្យូ​ប្រទេស​ជប៉ុន បានឱ្យ ដឹងថា ការស្រាវជ្រាវ​របស់​យើងខ្ញុំ បង្ហាញថា លទ្ធភាព​ឈរ​នឹង​ដោយ​ជើង​ម្ខាង​ជាការ​ពិសោធន៍ សំខាន់​មួយ ចំពោះ សុខភាព​របស់​ខួរក្បាល ។ ប្រសិន មនុស្ស​ម្នាក់ មិនអាច​ឈរ​នឹង​លើ​ជើង ម្ខាង គឺអាច​នោះ​ជា​សញ្ញា​ខុស​ប្រក្រតី មួយ​របស់​ខួរក្បាល និង​ការ​ថមថយ ប្រាជ្ញា​” ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន ពិសោធន៍​លើ​ស្ត្រី ៨៤១ នាក់ និង​បុរស ៥៤៦ នាក់ មាន​អាយុ​មធ្យម​គឺ ៦៧ ឆ្នាំ​។ ពួកគេ​ត្រូវបាន​សំណូមពរ​ដោយ ជើង ម្ខាង និង​បើកភ្នែក ក្នុង​រយៈពេល​អតិ បរមា ៦០ វិនាទី ។ ពួកគេ​ត្រូវ​បានឱ្យ ធ្វើ​២​ដង ហើយនឹង​យក​លទ្ធផល​ល្អ ជាង ដើម្បី​ប្រើប្រាស់​ក្នុង​ការវិភាគ​ស្រាវជ្រាវ ។ បន្ទាប់មក ពួកគេ​ក៏​ថត MRI ដើម្បី​វាយតម្លៃ​កម្រិត​ជំងឺ​សរសៃឈាម ខួរក្បាល​តូច ក៏ដូចជា​កត្តា​អាច ជ្រៀត ជ្រែក​ទៅក្នុង ចរន្តឈាម​ក្នុង​ខួរក្បាល ។​

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស លើ​ទស្សនា​វ​ដ្តី​ស្ត្រូ​ក​បង្ហាញថា ៣៤,៥ ភាគរយ (​ប្រហាក់ប្រហែល ១/៣) នៃ​អ្នកចូលរួម​ប្រឈម​ការកើត​ស្ត្រូ​ក “​យើង​ស្ងៀមស្ងាត់​”, មិនអាច​ឈរ​នឹង លើស ២០ វិនាទី ។​

​មុន​នោះ ពួក​អ្នកស្រាវជ្រាវ នៅ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ក៏​រកឃើញថា ការ​ឈរ​ដោយ ជើង​ម្ខាង​អាច​ព្យាករណ៍​អំពី​ហានិភ័យ​ឆាប់​ស្លាប់​របស់ មនុស្ស​នៅ​អាយុ ៥៣ ឆ្នាំ ។ តាម​ការស្រាវជ្រាវ បុរស​អាយុ ៥៣ ឆ្នាំ អាច​រក្សា​លំនឹង​ដោយ​ជើង​ម្ខាង​ក្នុង រយៈពេល​ជាង ១០ វិនាទី ហើយ ក្រោកឈរ និង​អង្គុយ​ចុះ​លើ​កៅអី​ជាង ៣៧ ដង ក្នុង​១​នាទី ឬ ៣៥ ដង ចំពោះ ស្ត្រី​មាន​ហានិភ័យ​ស្លាប់ ទាប​ជាង​ប្រៀប នឹង​អ្នក​ធ្វើបាន​តិចជាង​នេះ ៕ ប្រែ​សម្រួលៈ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម