ចិន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់​ពីបទ​សម្លាប់​ឪពុកម្តាយ​និង​មនុស្ស​១៧​នាក់​ផ្សេងទៀត​

1224
ចែករម្លែក

​បណ្តាញសារព័ត៌មានរ​ដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២៨​ខែកក្កដា​ថា តុលាការ​មួយ​នៅ​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន បាន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់​ពីបទ​សម្លាប់​ឪពុកម្តាយ​របស់គាត់ និង​មនុស្ស ចំនួន​១៧​នាក់​ផ្សេងទៀត ក្នុង​ជម្លោះ​អំពី​លុយ កាលពី​ឆ្នាំមុន ។​

​សារព័ត៌មាន China News Service បាន​និយាយថា លោក យ៉ាង ឈី​ង​ប៉ី បានសម្លាប់ ឪពុកម្តាយ​របស់គាត់ កាលពី​ខែកញ្ញា ឆ្នាំមុន នៅ​ភូមិ​យូ​ន​ណាន ដែលជា​ភូមិ ពួកគេ រស់នៅ បន្ទាប់ពី គាត់​ត្រូវបាន​ស្តីបន្ទោស​ដោយ​ឪពុកម្តាយ​របស់គាត់ នៅពេលដែល គាត់​បាន​សុំ​ខ្ចីលុយ​ដើម្បី​សងបំណុល​គេ​។​

​ដើម្បី​លាក់បាំង​រឿងនេះ នៅពេលដែល​គាត់​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​នោះ បុរស​នេះ​បានសម្លាប់​មនុស្ស​ចំនួន​១៧​នាក់​ក្នុងចំណោម​អ្នកជិតខាង​របស់គាត់ ។ គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់មក​នោះ នៅ​ទីក្រុង​គុន​មិញ ក្នុង​ខេត្ត​នេះ ពីបទ​សម្លាប់​មនុស្ស​ច្រើន​នាក់ មកពី​៦​គ្រួសារ​៕ ដោយ៖ សុខា

ទីតាំងផ្សាយពាណិជ្ជកម្ម