តុលាការ​ប៉ា​គី​ស្ថាន ដកហូត​តំណែង​នាយករដ្ឋមន្ត្រី ពី លោក ណា​វ៉ាស សារី​ហ្វ

1353
ចែករម្លែក

​តុលាការ​កំពូល​របស់​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃ​សុក្រ​ទី​២៨​ខែកក្កដា បាន​ដកហូត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​លោក ណា​វ៉ាស សារី​ហ្វ (Nawaz Sharif) តាម​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។​

​លោក​ចៅក្រម​ឈ្មោះ អ៊ី​ហ្សា​ស អា​ហ្វ​ហ្សា​ល់ ខាន់ បាន​និយាយ​នៅ​តុលាការ​ថា “​លោក សារី​ហ្វ ត្រូវបាន​ដកហូត​សិទ្ធិ​ជា​សមាជិកសភា ដូចនេះ លោក​ត្រូវបាន​បញ្ឈប់​តួនាទី​តំណែង​ជា​នាយករដ្ឋមន្ត្រី​”​។​

​តុលាការ​ក៏បាន​ស្នើ​ផងដែរ​ឱ្យ​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ​ជាតិ​ប៉ា​គី​ស្ថាន ធ្វើការ​ស៊ើបអង្កេត​បន្ថែ​ម​ទៀត​ទៅលើ​ការចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​លោក សារី​ហ្វ ដែល​បានកើត​ចេញពី​ការបញ្ចេញ​ព័ត៌មាន​របស់​កាសែត Panama Papers នៃ​ប្រទេស​ប៉ា​ណា​ម៉ា កាលពី​ឆ្នាំមុន ដែល​ភ្ជាប់​គ្រួសារ​របស់​នាយករដ្ឋមន្ត្រី​នេះ​ទៅនឹង​ការធ្វើ​ពាណិជ្ជកម្ម​គេចពន្ធ​ដោយ​ខុសច្បាប់​ក្រៅប្រទេស​៕ ដោយ៖ សុខា

​តុលាការ​កំពូល​ប៉ា​គី​ស្ថាន នៅ​ថ្ងៃ​សុក្រ​ទី​២៨​ខែកក្កដា បាន​ដកហូត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី លោក​ណា​វ៉ាស សារី​ហ្វ តាម​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួ

ទីតាំងផ្សាយពាណិជ្ជកម្ម