​នាយក​ដែនជម្រកសត្វព្រៃ​កំពុង​ប្រមូល​ឈើ​ខុសច្បាប់​ទុក​នៅ​ស្នាក់ការ​

861
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​រួមទាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​បាន​រុករក​ឃើញ​ឈើ​ខុសច្បាប់​ជាច្រើន​រយ​ដុំ​ដែល​ស្ថិតនៅ​ក្នុងព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​និង​ភ្នំ​ព្រេច​។​

​លោក​ឌិន​ប៊ុនធឿន​នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បានឱ្យដឹងថា​ឈើ​ខុសច្បាប់​ទាំងនោះ​នឹង​ប្រមូល​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។​មួយចំនួនទៀត​រក្សាទុក​នៅ​ស្នាក់​ការរង​ចំបក់​។​
​សមត្ថកិច្ច​ថា​កាលពី​ថ្ងៃទី​១៤​និង​១៥​សីហា​ឆ្នាំ​២០១៨​នោះ​ក្រុម​កា​ងារ​បាន​រុក​រកឃើញ​ឈើ​ជាច្រើន​ស្ថិតក្នុង​​និយាម​ការ​(683691-1401577)​ដល់​និយាម​ការ​(692503-1417324)​។​
​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ ក្នុងស្រុក​ពេ​ជ្រា​ដា​ខេត្ត​មណ្ឌល​គី​រី ហើយ​បាន រកឃើញ​ការធ្វើ​សន្និធិ ឈើ​អារ​ជ្រុង និង​ឈើហុប​មូល​លេខ​១(​សុ​ក្រម កកោះ ស្រឡៅ)ចំនួន១០គោលដៅ៖១-UTM(683790-1403409)=៤០​ដុំ​។

​២-UTM(683927-1403806 )=១៨​ដុំ​។ ៣-UTM(688138-1406572)=១៦​ដុំ​។​៤-UTM(688472-1406670)=៨​ដុំ​។​៥-UTM(689214-1407458)=៤០​ដុំ​។​៦-UTM(690658-1408972)=១២​ដុំ​។​៧-UTM(691189-1415351)=៦៣​ដុំ ។​៨-UTM(692717-1416943)=៣២​ដុំ​។​៩-UTM(692763-1417276)=១៥​ដុំ​។​១០-UTM(692328-1417577)=៣៤៩​ដុំ​។​សរុប​ឈើ​ទាំងអស់​ចំនួន​៥៩៣​ដុំ​(​មិនទាន់​វាស់វែង​)​។​

​ដោយឡែក​គណៈបញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​បាន​រកឃើញ​ត្រង់ចំណុច​UTM​លេខ​០៦៧៤៣២,១៣៨៤៩១៨​ស្ថិតក្នុង​ភូមិ​ខ្ទង់​ក្រោម​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា​ចំនួន​១៤៩​ដុំ​ដែល​ស្មើរ​និង​៣៣.៣៣៤​ម៉ែត្រគូប​ថែមទៀត​។​សមត្ថកិច្ច​បញ្ជាក់ថា​ទីតាំង​មួយ​នេះ​ស្ថិតនៅ​ផ្លូវ​ក្រោយ​ផ្ទះ​លោក​ចេង សាក់ ប្រធាន​” ខ​” នៃ​កងអនុសេនាធំ​ទី​០៣​ចំណុះ​វរៈ​សេនា​តូច​លេខ​០១​ខេត្តមណ្ឌលគិរី​ចម្ងាយ​ជាង​៥០​ម៉ែត្រ​តែប៉ុណ្ណោះ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះបាន​ឱ្យដឹងថា​លោក​ចេង​សាក់​គឺជា​ឈ្មួញ​ឈើ​ម្នាក់​ដែលមាន​លទ្ធភាព​រកស៊ី​ជួញដូរ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ចំណុច​ទឹកដី​ឃុំ​ស្រែ​ឈូក​នេះ​។ លោក​ក៏​នៅមាន​រថយន្ត​ប៉ា​កុង​ប្រមាណ​០៧​គ្រៀង​ថែមទៀត ដែល​បាន​គេចផុត ពី​ក្រសែភ្នែក​អាវុធហត្ថ​ខេត្តក្រចេះ ថែមទៀត​កាលពី​ថ្ងៃ​១៤​និង​១៥​សីហា​ឆ្នាំ​២០១៨​កន្លង​ទៅនោះ​៕S/​

​នាយក​ដែនជម្រកសត្វព្រៃ​កំពុង​ប្រមូល​ឈើ​ខុសច្បាប់​ទុក​នៅ​ស្នាក់ការ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ