អតីត​ប្រមុខ​អង្គការសហប្រជាជាតិ​ទទួលមរណភាព​

3332
ចែករម្លែក

អតីតប្រមុខអង្គការសហប្រជាជាតិនិងជាជ័យលាភីរង្វាន់ណូបែលសន្តិភាព លោកកូហ្វី អាណាន់ បានទទួលមរណភាពនៅអាយុ៨០ឆ្នាំកាលពីថ្ងៃសៅរិ៍ទី១៨សីហា ដោយបណ្តាលអោយមានការសម្តែងការដឹងគុណមកពីជុំវិញពិភពលោកចំពោះ”តារាការទូត”រូបនេះ។

ជនជាតិហ្កាណារូបនេះជាអ្នកការទូតអាជីពម្នាក់ដែលបានបង្កើតប្រជាប្រិយភាពដ៏ស្ងប់ស្ងាត់និងត្រូវបានអោយតំលៃជាទូទៅចំពោះការលើកមុខមាត់របស់អង្គការពិភពលោកក្នុងនយោបាយសកលក្នុងអំឡុងពេលលោកកាន់តំណែង២អាណត្តិនៅអង្គការសហប្រជាជាតិចាប់ពីឆ្នាំ១៩៩៧ដល់២០០៩។

ជាអគ្គលេខាអង្គការសហប្រជាជាតិមកពីតំបន់អាហ្វ្រិកសាហារ៉ា លោកណាអាន់បានដឹកនាំអង្គការសហប្រជាជាតិឆ្លងកាត់ឆ្នាំដ៏បែកបាក់ ចាប់ពីសង្រ្គាមអ៊ីរ៉ាក់ដល់ការចោទប្រកាន់ក្នុងរឿងអាស្រូវប្រេងដូរស្បៀង ដែលជាពេលដ៏នឿយហត់បំផុតមួយក្នុងអាណិត្តរបស់លោក។

មូលនិធិរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”វាគួរអោយសោកស្តាយពន់ពេកដែលគ្រួសារលោកអាណាន់និងមូលនិធិកូហ្វី អាណាន់បានប្រកាសថាលោកកូហ្វី អាណាន់ អតីតអគ្គលេខាអង្គការសហប្រជាជាតិនិងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពបានលាចាកលោកដោយស្ងប់ស្ងាត់កាលពីថ្ងៃសៅរិ៍ទី១៨សីហាក្រោយមានជម្ងឺរយៈពេលខ្លីមួយ។ភរិយានិងកូនៗបានស្ថិតជាមួយលោកនៅបណ្តាថ្ងៃចុងក្រោយរបស់លោក”។

អគ្គលេខាបច្ចុប្បន្នលោក អង់តូញ៉ូ ហ្គូទែរេស បានពណ៌នាអ្នកកាន់តំណែងមុនលោកថាជា”កម្លាំងមគ្គទេសក៍សំរាប់អំពោះល្អ។ជាការពិត កូហ្វី អាណាន់គឺជាអង្គការសហប្រជាជាតិ។លោកបានឡើងឋានៈបន្តបន្ទាប់ដើម្បីដឹកនាំអង្គការនេះចូលក្នុងសហស្សតវត្សរ៍ថ្មីជាមួយនឹងសេចក្តីថ្លៃថ្នូរនិងការប្តេជ្ញាចិត្តគ្មានប្រៀប”។

ចំណែកស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិលោកហ្សេត រ៉ាអាត អាល់ ហ៊ូសេន បាននិយាយថា លោកអាណាន់គឺជា”មិត្តរបស់មនុស្សរាប់ពាន់និងជាមេដឹកនាំរបស់មនុស្សរាប់លាន។កូហ្វីជាគំរូល្អបំផុតរបស់មនុស្សជាតិ “។

អង្គការសហប្រជាជាតិបាននិយាយថាខ្លួននឹងបង្ហូតទង់ពាក់កណ្តាលដងនៅគ្រប់ទីតាំងរបស់ខ្លួនជុំវិញពិភពលោករហូតដល់ថ្ងៃអង្គារ៕ដោយ៖វាសនា

អាណាន់ដែលរស់នៅមិនឆ្ងាយពីទីស្នាក់ការអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ បានស្លាប់នៅមន្ទីរពេទ្យកាលពីថ្ងៃសៅរិ៍។កើតនៅក្រុងគុម៉ាស៊ី ប្រទេសហ្កាណា លោកអាណាន់បានបូជ្ញាពេល៤ទសវត្សរ៍ធ្វើការនៅអង្គការសហប្រជាជាតិនិងជាប្រធានអង្គការសហប្រជាជាតិលើកដំបូងដែលបានឡើងឋានៈជាបន្តបន្ទាប់នៅក្នុងអង្គការនេះ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ