​ក្មេងប្រុស​ម្នាក់​លង់ទឹក​ស្លាប់​ខណៈដែល​ទៅ​ស្ទូចត្រី​

1888
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ក្មេងប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​ខាងត្បូង​ភូមិ​ព្រៃ​ទីទុយ​ឃុំ​យាអង្គ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​ក្មេងប្រុស​លង់ទឹក​ប្រឡាយ​ស្លាប់​នេះ​បង្កឱ្យមាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​យាអង្គ​បានឱ្យដឹងថា​ក្មេងប្រុស​ដែល​លង់ទឹក​ស្លាប់​ដោយសារ​ទៅ​ស្ទូចត្រី​នោះ​មានឈ្មោះ​ជឿន​រត​នះ​អាយុ​១១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ព្រៃ​ទីទុយ​ឃុំ​យាអង្គ​ស្រុក​ថ្ពង​។​
​ប្រភព​បាន​បន្តថា​រហូត​ដល់​ម៉ោង​កើតហេតុ​ស្រាប់តែ​ក្មេងរងគ្រោះ​ចុះ​ដោះ​ផ្លែ​សន្ទូច​ដែល​ជាប់​ស្មៅ​ក្នុង​ប្រឡាយ​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​តែម្តង​។​​ក្រោយ​កើតហេតុ​មន្ត្រីនគរបាល​ជំនាញ​បាន​ពិនិត្យ​និង​ប្រគល់​សព​ក្មេងរងគ្រោះ​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​ក្មេងប្រុស​ម្នាក់​លង់ទឹក​ស្លាប់​ខណៈដែល​ទៅ​ស្ទូចត្រី​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ