​តូចចិត្ត​ប្រពន្ធ​សុំ​លែងលះ​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន​

1495
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃ​១៨.​ខែសីហា​ឆ្នាំ​
២០១៨​នៅ​ចំណុច​អូរ​ក្រូច ស្ថិតក្នុង​ភូមិ​ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក​មានការ​ភ្ញាក់ផ្អើល​ដោយ​​មាន​បុរស​ម្នា​ក់បាន​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន​ប្រកាច់​បែកពពុះមាត់​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​តាម​ម៉ូតូ​បញ្ជូនទៅ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ដើម្បី​ជួយសង្គ្រោះ​តែ​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ហើយ​ដឹក​យកមក​ធ្វើបុណ្យ​នៅ​គេហ​ដ្នា​ន​វិញ​។​

​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​បានបញ្ជាក់​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​នេះ​ដាច់ចិត្ត​ធ្វើអត្តឃាត​ផឹកថ្នាំ​បាញ់​ស្មៅ​លេខ​៤៨​សម្លាប់ខ្លួន​ដោ៎យសារ​តូចចិត្ត​ប្រពន្ធ​លែងលះ​ជាច្រើន​ខែ​មកហើយ​។​​លោក​សារ៉េត វិ​សេដ្ឋ​អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​អត្តឃាត​ជន​មាន​​ឈ្មោះ​ហូរ ធ្លាក់ (​ហៅ​ជី​ដី​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ​។​

លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា​ក្រោយ​​ធ្វើ​កោសល្យវិច័យ​រួចមក​សមត្ថកិច្ច​បានប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​តូចចិត្ត​ប្រពន្ធ​សុំ​លែងលះ​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន