ឃាត់ខ្លួន​ជនសង្ស័យ​ម្នា្ក​ក់​ជាមួយ​គ្រឿងញៀន​២​កញ្ចប់ នៅ​ក្រុង​ស្ទឹងត្រែង​

1023
ចែករម្លែក

ស្ទឹងត្រែង​៖ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បានធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ និង​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ យឹម វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ដោយ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​ត​មីន (ICE) ចំនួន​០២​កញ្ចប់​តូច​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​សុខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម