រដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​មាន​ផ្ទៃពោះ ជិះ​កង់​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​

820
ចែករម្លែក
  • 12
    Shares

​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​របស់​នូ​វែ​ល​សេ​ឡង់ លោកស្រី ជូ​លី អាន​ណេ ជែ​ន​ធឺ (Julie Anne Genter) បាន​នាំយក​វដ្ត​នៃ​ជីវិត​ទៅដល់​កម្រិត​ថ្មី​ទាំងស្រុង ដោយ​ជិះ​កង់​ទៅ​មន្ទីរពេទ្យ​ដើម្បី​សម្រាលកូន​ដំបូង​របស់ខ្លួន​។​

​លោកស្រី​ជែ​ន​ធឺ ជា​សមាជិកសភា​បក្ស​បៃតង​និង​ជា​អ្នកគាំទ្រ​ការ​ជិះ​កង់ បាន​ជិះ​កង់​មួយ​គីឡូម៉ែត្រ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​សីហា​ពី​ផ្ទះ​របស់ខ្លួន​ទៅកាន់​មន្ទីរពេទ្យក្រុង​អក់​លែ​ន​ដើម្បី​សម្រាលកូន​។​

​លោកស្រី​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ជាមួយ​រូបថត​គាត់​កំពុង​នៅ​ជាមួយ​កង់ យ៉ាង​ដូច្នេះ “​ដៃគូរ​របស់ខ្ញុំ​និង​ខ្ញុំ​បាន​ជិះ​កង់ ព្រោះ​គ្មាន​កន្លែង​គ្រប់គ្រាន់​នៅក្នុង​ឡាន​សម្រាប់​ពោះ​ដ៏​ធំ​នេះ​…​ប៉ុន្តែ​ជិះ​កង់​ក៏​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ផងដែរ​”​។​

​លោកស្រី​ជែ​ន​ធឺ​មាន​ផ្ទៃពោះ ៤២ សប្តាហ៍ ហើយ​បាន​និយាយថា លោកស្រី​នឹង​ចូលក្នុង​មន្ទីរពេទ្យ​ដើម្បី​លេបថ្នាំ​ឆាប់​សម្រាលកូន​បាន​។​

​លោកស្រី​មិនមែនជា​រដ្ឋមន្ត្រីក្រសួង​តែម្នាក់ឯង​នោះទេ ដែល​គាំទ្រ​ការ​ជិះ​កង់ សូម្បី​អនុរដ្ឋមន្ត្រី​ដឹកជញ្ជូន​ក៏​គាំទ្រ​ការធ្វើ​ដំណើរការ​ជិះ​កង់​ផងដែរ ដើម្បីឱ្យ​ការធ្វើដំណើរ​ប្រកបដោយ​ចីរភាព​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​របស់​នូ​វែ​ល​សេ​ឡង់ លោកស្រី ជូ​លី អាន​ណេ ជែ​ន​ធឺ ជិះ​កង់​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម