​ផ្លូវ​មួយចំនួន​នៅក្នុង​ក្រុង​បាន​លុង​បាន​ខូច​ដក​ទឹក​ពិបាក​ក្នុងកា​ធ្វើដំណើរ​

1775
ចែករម្លែក

​​(​រតនគិរី​)៖​កំណាត់​ផ្លូវ​កៅស៊ូ​មួយចំនួន​នៅ​ទីប្រជុំជន​ក្រុង​បាន​លុង​ខេត្ដ​រន​គិរី​បាន​ក្លាយទៅជា​សំបុកមាន់​និង​ថ្លុក​ទឹក​បង្កឱ្យមាន​កា​លំបាក​ដល់​អ្នកធ្វើដំណើរ​រាល់ថ្ងៃ​។​ប៉ុន្ដែ​ប្រធាន​មន្ទីរ​សា​រណការ​ខេត្ដ​ថា​ចាំ​ចុះទៅ​ពិនិត្យមើល​សិន​។​

​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ជុំវិញ​ក្រុង​បាន​លុង​មួយចំនួន​បាន​ខូច​ជា​បន្ដបន្ទាប់​ស្ទើ​តែ​គ្រប់កន្លែង​ទៅហើយ​។​ជាក់ស្ដែង​កំណាត់​ផ្លូវ​ចូលទៅ​កាន់​ទីផ្សារ​បាន​លុង​ដែល​ទើប​ចំណាយ​ថវិកា​ធ្វើ​ហើយ​កាលពីពេល​កន្លងមកហើយ​មកដល់ពេលនេះ​បាន​ខូចខាត​ទៅវិញ​ពុំទាន់​បាន​ជួសជុល​។​នៅ​ខែប្រាំង​ដី​ហុយ​ដល់​រដូវវស្សា​ដក់​ទឹកភ្លៀង​ជា​ថ្លុក​ល្ហល្ហេវ​បង្កឱ្យមាន​ការលំបាក​ដ​ល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​និង​អ្នកធ្វើដំណើរ​ចេញចូល​ផ្សារ​បាន​លុង​នោះ​។​

អ្នករស់នៅ​ក្បែ​ផ្លូវ​នោះបាន​ឱ្យដឹងថា​កាលពីពេល​ថ្មីៗ​នេះ​គេ​សង្កេតឃើញ​មាន​កម្លាំង​របស់​មន្ទីរ​សា​រណការ​ខេត្ដ​បាននាំគ្នា​ដឹក​ថ្ម​ល្អិត​ទៅ​ចាក់​លុបថ្លុក​សំបុកមាន់​ទាំងនោះ​ដែរ​។​ប៉ុន្ដែ​បានតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុ​ណោះ​ក្រោយមក​រថយន្ដ​បើក​ចុះឡើង​ក៏​ប៉ើង​ថ្ម​ចេញ​អស់​វិញ​ហើយ​ថ្លុក​តូចៗ​ក្លាយទៅជា​រីក​ធំ​លើស​មុន​មកដល់ពេលនេះ​កាន់តែ​បង្ក​កា​លំបាក​ដល់​អ្នក​ចេញចូល​ផ្សារ​ថែម​មួយកម្រិត​ទៀត​។​

​លោក​ងិន​ណែ​ល​អភិបាលក្រុង​បាន​លុង​កាលពី​រសៀល​ថ្ងៃទី​២៨​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​រឿង​ផ្លូវ​ខូច​នៅ​ចំណុច​ដូចខាងលើ​មានតែ​គំរោង​ថែទាំ​របស់​មន្ទីរ​សាធារណការ​ខេត្ដ​តែ​ប៉ុ​ណោះ​ទេ​ជា​អ្នក​ជួសជុល​ផ្លូវ​នោះ​។​
​ ​
លោក​អភិបាលក្រុង​បាន​បន្ដ​បញ្ជាក់ទៀតថា​ចំណែក​ខាង​ក្រុង​មិនមាន​គម្រោង​ទៅ​ថែទាំ​ផ្លូវ​កៅស៊ូ​ទាំង​នោះទេ​។​រឿង​នោះ​លោក​ឱ្យ​សួរ​ទៅខាង​មន្ទីរ​សាធារណការ​និង​អាជ្ញាធរ​ខេត្ដ​ខេត្ដ​ទៅ​។​លោក​ថា​កា​ខូច​ផ្លូវ​នោះ​ជា​រឿង​ធម្មតា​ទេ​ស្រុក​យើង​តែ​ប៉ុណ្ណឹង​ហើយ​ដល់​ខែ​ភ្លៀង​វា​ក៏​ដាច់ដោច​។​

លោក​លី​វិន្ទ​អភិបាលរង​ខេត្ដ​ទទួលបន្ទុក​គណ​:​កម្ម​កា​រៀបចំ​សោភ័ណភាព​ក្រុង​នៅ​រសៀល​ថ្ងៃទី​២៨​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​នេះ​រស្មី​កម្ពុជា​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជា​ច្រើនដង​ដើម្បី​សុំ​ការពន្យល់​ប៉ុន្ដែ​ពុំមាន​អ្នកទទួល​ឡើយ​។​លោក​ស៊ុន​ប៉ូ​លីន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​រតនគិរី​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែ​កក្ដ​ដា​នេះ​ដោយ​ខ្លី​ថា​បញ្ហា​ផ្លូវ​ខូច​នៅ​ចំណុច​ដូចខាងលើ​លោក​ចាំ​ចុះទៅពិនិត្យ​មើល​សិន​ព្រោះ​មាន​ផ្លូវ​នៅក្នុង​ក្រុង​ខ្លះ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ដ​។​

​ទោះជា​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​រន​គិរី​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ជាពិសេស​ប្រធាន​មន្ទីរ​សា​ធារ​ការ​ដែលជា​សេនាធិការ​ឱ្យ​ខេត្ដ​គួរតែ​ជួសជុល​ផ្លូវ​នោះ​និង​ផ្លូវ​មួយចំនួនទៀត​ដែល​នៅក្នុង​ក្រង​បាន​លុង​ទាំងមូល​ឱ្យបាន​ល្អ​ឡើងវិញ​និង​មានគុណ​ភាពមិន​គួរ​ប​ណ្ដែ​ត​បណ្ដោយឱ្យ​ខូច​កាន់តែ​ធំ​អីចឹង​ទេ​។​

ព្រោះ​ទុក​ផ្លូវ​ឱ្យ​ដូច​ប​ច្ច​ប្បន្ន​បាន​បង្កឱ្យមាន​ការលំបាក​ដល់​កា​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សោភ័ណភាព​ខេត្ដ​ទេសចរ​ណ៏​ដែលជា​និច្ច​ជា​កាល​តែងតែមាន​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ចេញចូល​ទស្សនា​កម្សាន្ដ​លេង​ជា​រៀងរាល់ថ្ងៃ​៕S/​ដោយ​:​បាន​លុង

​ផ្លូវ​ដែល​ខូច​នៅខាងមុខ​ផ្សារ​បាន​លុង​បានក្លាយ​ទៅជា​ថ្លុក​ត្រពាំង​នាពេលនេះ​(​រូបថត​បាន​លុង​)

ទីតាំងផ្សាយពាណិជ្ជកម្ម