ចាប់បាន​ពស់វែក​ប្រវែង​៥​ម៉ែត្រ​នៅ​ថៃ​ខាងត្បូង អ្នកស្រុក​ចាត់ទុកថា​ជា​ពស់​អ្នកតា​

3414
ចែករម្លែក

ស្តេចពស់​វែក​ដ៏​ធំ​មួយ​ត្រូវ​ចាប់បាន​ពី​ភោជនីយដ្ឋាន​មួយ​នៅ​ខេត្ត នគរ ស៊ី ថា​ម៉ា​រ៉ា​ត កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន តែ​ម្ចាស់​ហាង​ខ្លាចក្រែង​វា​ជា​ពស់​អ្នកតា​ដែល​ថែរក្សា​​តំបន់​នេះ​។​

​កាន់​ចា​ណា ស៊ែ​តុ​ន ម្ចាស់​ហាង​នេះ បាន​ថត​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កនូវ​អ្នក​ចាប់​សត្វ​ពស់វែក​ប្រវែង​៥​ម៉ែត្រ​ដោយ​ដៃទទេ បន្ទាប់ពី​ប្រើ​អង្កត់ឈើ​សង្កត់​និង​ចាប់​វា​មកពី​​កន្លែង​លាក់ខ្លួន​មួយ​។​

​កាន់​ចា​ណា​បាន​និយាយថា អតិថិជន​និង​កូនៗ​របស់គេ​បាន​រត់​មករក​គាត់​បន្ទាប់ពី​ពួកគេ​បានឃើញ​ស្តេចពស់​នេះ​នៅក្រៅ​បង្គន់​របស់​ហាង​។​

​មិន​ខុសពី​ប្រជាជន​ថៃ​ភាគច្រើន​ទេ គាត់​មានជំនឿថា ពស់​ជាស​ត្វ​មាន​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​។​កាន់​ចា​ណា​បាន​សរសេរ​បង្ហោះ​ក្នុង​ផេ​ក​របស់ខ្លួន​ថា​”​អ្នកតា​នៅទីនេះ​ស័ក្តិ​សិទ្ធ​​ណាស់​។​១០​ឆ្នាំ​មកនេះ​ចាប់តាំងពី​ខ្ញុំ​បើកហាង ខ្ញុំ​ទើបតែ​ឃើញ​គាត់​ជា​លើកដំបូង​នៅថ្ងៃនេះ​។​ខ្ញុំ​គ្រាន់តែ​យល់សប្តិ​ឃើញ​”​។​

​ទោះជា​យ៉ាងណា អ្នក​ចាប់​ពស់​និង​ប្រជាជន​មូលដ្ឋាន​មិនបាន​សម្លាប់​ពស់​នេះ​ទេ គេ​បាន​នាំ​វា​ទៅ​ព្រលែង​នៅ​ជិត​ល្អាង​ភ្នំ​មួយ​៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ